ជីវិតកម្សាន្ដ
លី លីនជា បង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយ ប្រាប់ទស្សនិកជនថា លោកមិនទាន់ស្លាប់ទេ
ដោយសារតែបញ្ហាសុខភាពជាចម្បង ទស្សនិកជនកម្រឃើញរូបភាព Jet Li ឬ លីន លីនជា នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដូចពីមុនណាស់។ ប៉ុន្តែតាមពិតទៅ តារាក្បាច់គុនចិនបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយដូចធម្មតា ហើយស្ទើរតែរៀងរាល់ឆ្នាំ តែងតែលេចឮនូវពាក្យចចាមអារ៉ាមអំពីការស្លាប់របស់លោក។

ទោះយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះដែរ លីន លីនជា បានបង្ហាញខ្លួននៅចំពោះអ្នកសារព័ត៌មានម្តងទៀត បន្ទាប់ពីធ្វើដំណើរជាច្រើនម៉ោងមកចូលរួមព្រឹត្តិការណ៍មួយដែលបង្ហោះដោយហ្វេសបុកឈ្មោះ Chinese entertainment news បង្ហាញរូបភាពរបស់លោក។
តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះអាចបញ្ចាក់បានថា ទឹកមុខរបស់តារារៀមច្បងចិននៅតែស្រស់ថ្លាត្បិតមានសុខភាពមិនសូវគាប់ប្រសើរដូចកាលនៅវ័យកំលោះ។ ជាពិសេសលោកក៏បានត្រៀមខ្លួនស្វាគមន៍អ្នកគាំទ្រដោយនិយាយថា “អរុណសួស្តី ខ្ញុំមិនទាន់ស្លាប់ទេ!” “។
លី លីនជា ត្រូវបានទស្សនិកជនស្គាល់លោកយ៉ាងច្បាស់ថាជាតារាសម្តែងភាពយន្ត ផលិតករភាពយន្តសិល្បករក្បាច់គុន និង ម្ចាស់ជើងឯកវូស៊ូ ដែលចូលនិវត្តន៍។ លោកត្រូវបានគេចាត់ទុកថាជាតារាភាពយន្តចិនដ៏ល្បី បំផុតមួយរូប និងជាតារាក្បាច់គុនដ៏ល្បីបំផុតមួយរូបក្នុងជំនាន់របស់លោក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


