ជីវិតកម្សាន្ដ
លោក ណាវ៉ាត់ អបអរ Anntonia ជាប់លំដាប់រងទី១ ខណៈ MGI និង MU ធ្លាប់បង្កជម្លោះក្ដៅគគុក
លោក Nawat Itsaragrisil ប្រធានកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ស្រាប់តែចេញមុខជាសាធារៈអបអរសាទរដល់ Anntonia Porsild ក្រោយការប្រកួតបវរកញ្ញាចក្រវាលវគ្គផ្តាច់ព្រ័ត្រនាងទទួលបានជយលាភីលំដាប់រងទី១។

បន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលវគ្គផ្តាច់ព្រ័ត្រ ទស្សនិកជន និងតារាល្បីៗជាច្រើនក្នុងប្រទេសថៃបានផ្ញើសារអបអរសាទរ និងបង្ហាញពីមោទនភាពចំពោះស្នាដៃរបស់ Anntonia ។ ក្នុងចំណោមនោះ លោក Nawat Itsaragrisil ក៏ចូលរួមចែករំលែកសារដ៏គួរឲ្យភ្ញាក់ផ្អើលស្របពេលដែលបវកញ្ញាតំណាងប្រទេសថៃទទួលបានតំណែងដ៏មានកិត្យានុភាពក្នុងកម្មវិធី Miss Universe ។
ប្រធាន MGI រូបនេះបានបញ្ចេញមតិថា “Anntonia នៅពេលនេះអនុញ្ញាតឲ្យនាងរីករាយនឹងខ្លួនឯង និងក្លាយជាខ្លួនឯង។ នៅពេលដែលនាងសប្បាយចិត្ត ខ្ញុំគិតថាលទ្ធផលនឹងល្អ! ហើយខ្ញុំបានជូនពរនាងឲ្យបានល្អមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ នាងមានទេពកោសល្យខ្លាំង សូមអបអរសាទរម្តងទៀតចំពោះតំណែងជើងឯករងទី១ របស់ Anntonia” ។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនដឹងហើយថា កន្លងមកប្រធានកម្មវិធីប្រកួត Miss Grand International គឺជាសត្រូវជាមួយស្ថាប័នបវរកញ្ញាចក្រវាល Miss Universe ។ លោក ណាវ៉ាត់ ធ្លាបហាមបេក្ខជនដែលចូលរួមក្នុងកម្មវិធី MUT មិនឲ្យចុះឈ្មោះចូលរួមការប្រកួត Miss Grand Thailand។ លើសពីនេះ លោកធ្លាប់ខឹងនិងស្តីឲ្យបវកញ្ញា Aoom Thaweeporn Phingchamrat ដោយសារតែនាងប្រើសំលៀកបំពាក់ទាក់ទងនឹងស្ថាប័ន MUT ។
យ៉ាងណាមិញ ជ័យជម្នះរបស់ Anntonia និងមោទនភាពដែលនាងបាននាំយកទៅប្រទេសថៃនៅ Miss Universe បានធ្វើឲ្យលោក Nawat មានអារម្មណ៍សប្បាយរីករាយជាខ្លាំងពុំធ្លាប់មាន។ អ្នកគាំទ្រជាច្រើនបាននិយាយបែបកំប្លែងថា ប្រហែលជា Anntonia នឹងក្លាយជាទូតសុឆន្ទៈសន្តិភាពដើម្បីជួយស្ថាប័នទាំងពីរត្រូវរ៉ូវគ្នាវិញក៏អាចថាបានដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៅកែ Nawat ចេញសេចក្តីប្រកាស ហាមមិនឲ្យទូរទស្សន៍ក្នុងស្រុកមួយផ្សាយពីកម្មវិធី Miss Grand
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


