ជីវិតកម្សាន្ដ
ខួបកំណើតម្ដាយឆ្នាំនេះ Mai Davika យកក្រុមល្ខោនយីកេមកសម្ដែងដល់ផ្ទះ
តារាសម្ដែងនិងម៉ូដែល Mai Davika បានបង្កើតការភ្ញាក់ផ្អើលនិងពញ្ញាក់អារម្មណ៍អ្នកម្ដាយជាទីស្រលាញ់ក្នុងថ្ងៃកំណើត កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនាងបានជួលក្រុមល្ខោនយីកេដែលអ្នកមានគុណចូលចិត្តមកសម្ដែងដល់ផ្ទះ។

ក្រៅពីជួលក្រុមល្ខោនយីកេមកសម្ដែងក្នុងផ្ទះ Mai Davika ក៏បានតុបតែងខ្លួននាងផ្ទាល់ជាតួល្ខោនពណ៌ខៀវខ្ចី ដើម្បីឲ្យថ្ងៃកំណើតរបស់អ្នកម្ដាយកាន់តែប្លែកអារម្មណ៍ ព្រមទាំងបង្ហាញការដឹងគុណដល់រូបគាត់ថែមទៀតផង។
តាមរយៈការបង្ហោះរូបភាពច្រើនសន្លឹកក្នុងបណ្ដាញសង្គម Instagram តារាសម្ដែងស្រីរូបនេះបានជូនពរនៅថ្ងៃខួបកំណើតរបស់ម្តាយរបស់នាងថា “Happy birthday Mommy @mommy.muay ឆ្នាំថ្មីនេះ ខ្ញុំចង់ធ្វើកម្មវិធីខួបកំណើតឲ្យម៉ាក់ Surprise។ តាំងពីក្មេងមក Mommy តែងនាំ Mai ទៅ មើលការសម្ដែងល្ខោន ប៉ុន្តែកូនមិនចាំច្បាស់ថាមានអាយុប៉ុន្មានទេ។ អាចថាប្រហែលអាយុ ៣ ឆ្នាំ កូនបានទៅមើលជាមួយម៉ាក់ជាញឹកញាប់។ ម៉ាក់ពិតជាចូលចិត្តមើលល្ខោន ហើយកាលពីខែមុនខ្ញុំនៅតែទៅមើលវាដដែល។ ដូច្នេះហើយទើបសម្រេចចិត្តថាឆ្នាំនេះ Mai នឹងនាំក្រុម Pornthepphonthawee ទៅសម្ដែងនៅផ្ទះតែម្ដង។ Mai បានទាក់ទងក្រុមល្ខោនអស់រយៈពេលប្រាំពីរខែ ដោយរក្សាការសម្ងាត់អស់រយៈពេលជាយូរដោយមិនឲ្យម្តាយដឹង។ ថ្ងៃនេះខ្ញុំឃើញម៉ាក់សប្បាយចិត្ត ខ្ញុំសប្បាយចិត្តណាស់ រីករាយថ្ងៃកំណើតម៉ាក់”។

យ៉ាងណាមិញ ក្រោយបង្ហោះរូបភាពគួរឲ្យស្រលាញ់នៅលើ IG មហាជនជាច្រើនបានចូលរួមបញ្ចេញមតិជូនពរថ្ងៃកំណើតដល់អ្នកម្ដាយរបស់តារាស្រី Mai ក្នុងនោះមានទាំងអ្នកសរសើរពីភាពគួរឲ្យស្រឡាញ់របស់កូនស្រី និងការដឹងគុណមួយ ដែលធ្វើឲ្យអ្នកម្ដាយរំភើបនិងសប្បាយចិត្តក្នុងថ្ងៃដ៏ពិសេស៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សសម្រុកទៅព្រលានយន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


