ជីវិតកម្សាន្ដ
ផលិតករខ្មែរពីររូប អរគុណរាជរដ្ឋាភិបាលអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធរយៈពេល៥ឆ្នាំ
ផលិតករភាពយន្តខ្មែរបានបង្ហាញក្តីរំភើបខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលដែលនៅបន្តជួយដល់វិស័យភាពយន្តនៅកម្ពុជា ក្នុងការអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធ ជូនដល់ផលិតករភាពយន្តក្នុងស្រុក ត្រូវបានពន្យាររយៈពេល៥ឆ្នាំទៀត(២០២៤-២០២៨)។
បន្ទាប់ពីទទួលដំណឹងដ៏រំភើបនេះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពល្បីឈ្មោះបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ផលិតករក្នុងស្រុក។ លោកថ្លែងបញ្ជាក់ថា នេះជាដំណឹងដ៏សែនរីករាយមុនពិធីបុណ្យអុំទូក លោកសូមអរគុណដល់រាជរដ្ឋាភិបាលដែលនៅបន្តជួយដល់វិស័យភាពយន្តនៅកម្ពុជាក្នុងការអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធជូនដល់ផលិតករភាពយន្តជាតិ។


ចំណែកផលិតករភាពយន្ត លោក លៀក លីដា បានលើកឡើងដែរថា“ក្នុងនាមខ្ញុំជាផលិតករក៏ដូចជាប្រធានសមាគមផលិតករភាពយន្តកម្ពុជា គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការអនុគ្រោះព្យួទុកកាតព្វកិច្ចបង់ពន្ធរយ:ពេល០៥ឆ្នាំ (២០២៤-២០២៨)ជូនផលិតករភាពយន្តក្នុងស្រុក”។

លោកបន្តថា ការផ្តល់ការអនុគ្រោះនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់រារដ្ឋាភិបាលព្រមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកទឹកចិត្តជូនផលិតករភាពយន្តក្នុងស្រុក ដើម្បីបន្តសកម្មភាពផលិតភាពយន្តប្រកបដោយគុណភាពគុណតម្លៃ សម្រាប់បម្រើអារម្មណ៍ប្រជាពលរដ្ឋផងនិងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ជាតិផង។

លោក លៀក លីដា បញ្ជាក់បន្ថែមថា ការផ្តល់ការអនុគ្រោះព្យួទុកកាតព្វកិច្ចបង់ជូនផលិតករភាពយន្តក្នុងស្រុកនេះ គឺធ្វើឡើងតាមរយៈសំណើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ដោយយោងតាមកាស្នើរបស់សមាគមផលិតករភាពយន្តកម្ពុជា។ អរគុណលោកប្រធាន Pok Borak ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់គ្រងបញ្ហារបស់ផលិតករទាំងអស់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


