ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណេតកូរ៉េ ប្រតិកម្មនឹងក្រុម BLACKPINK ដែលយល់ព្រមបន្តកុងត្រាជាមួយ YG
អ្នកលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនម៉ឺននាក់បានប្រតិកម្មនឹងព័ត៌មានដែលថា សមាជិកក្រុម BLACKPINK ទាំងបួននាក់បានបន្តកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment សម្រាប់សកម្មភាពក្រុមរបស់ពួកគេទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ koreaboo មុននេះបន្តិចប៉ុណ្ណោះ!

នៅថ្ងៃទី ០៦ ខែធ្នូ Ilgan Sports បានទម្លាយព័ត៌មាន នៅក្នុងអត្ថបទមួយដោយមានផលិតកម្ម YG Entertainment បានបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាយ៉ាងប្រុងប្រយ័ត្នជាមួយ BLACKPINK យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយសម្រាប់សកម្មភាពរបស់ក្រុម ដោយផ្អែកលើការជឿជាក់យ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក។
លើសពីនេះ YG Entertainment បានសន្យាថានឹងផ្សព្វផ្សាយក្រុមឲ្យកាន់តែសកម្ម ស្លាកសញ្ញាបានសន្យាថានឹងសង BLINKs ជាមួយនឹងអាល់ប៊ុម និងដំណើរទេសចរណ៍ពិភពលោកជាច្រើនទៀត ខណៈដែលអ្នកគាំទ្របានទន្ទឹងរង់ចាំព័ត៌មាននេះជាយូរមកហើយ។ ក្នុងនោះផងដែរ YG បានរក្សាសិទ្ធក្នុងការចរចាកុងត្រាសម្រាប់ការផ្សព្វផ្សាយបុគ្គលរបស់សមាជិកដោយថា យើងនៅតែស្ថិតក្នុងការពិភាក្សា (ទាក់ទងនឹងកិច្ចសន្យាបុគ្គល)។
យ៉ាងណាមិញការ ចុះកិច្ចសន្យារបស់ក្រុម BLACKPINK បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងប្រទេសកូរ៉េខាងត្បូងជាពិសេសក្រុមអ្នកលេងបណ្ដាញអ៉ិនធើណេតតែម្ដង។ក្នុងនោះម្នាក់ៗបានសម្រុកចូលទៅបញ្ចេញមតិប្រតិកម្មចំពោះព័ត៌មាននេះខុសៗគ្នាថា៖
ការចុះកុងត្រាមិនសំខាន់ឡើយ អ្វីដែលពួកយើងចង់ដឹងនោះគឺថាតើ BLACKPINK នឹងចេញអាល់ប៊ុមឬអត់ តែប៉ុណ្ណោះ។, ខ្ញុំគិតថាពួកគេមិនបានចុះហត្ថលេខាជាមួយ YG សម្រាប់ការផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ពួកគេទេ។, “ប្រសិនបើក្រុមនេះចេញអាល់ប៊ុមតែមួយក្នុងមួយឆ្នាំ វាគឺជាជោគជ័យសម្រាប់ YG”។, “ខ្ញុំគិតថា នេះមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមទេ ព្រោះខ្ញុំគិតថា YG ក៏មានតួនាទីក្នុងការជោគជ័យរបស់ក្រុម”។
ដោយឡែកមានទស្សនិកជនមួយចំនួនហាក់ពុំពេញចិត្តឲ្យក្រុម BLACKPINK បន្តកុងត្រាជាមួយ YG ឡើងវិញនោះទេ។ ដោយសារតែកន្លងមក Lisa ត្រូវបានគេបញ្ចេញមតិថា នាងជាជនបរទេសដែលល្បីឈ្មោះហើយចង់ចោលទ្រនំ និងហក់លោតឆ្ងាយជាងសមាជិកផ្សេងៗទៀត។
ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលតែងតែគាំទ្រក្រុមនេះ មានតែរង់ចាំមើលភាគបន្តថា តើនឹងទៅជាយ៉ាងណាសម្រាប់សមាជិកម្នាក់ៗ។ បើទោះបីជា BLACKPINKមិនដូចកាលពីមុនក្ដី ប៉ុន្តែក្ដីសង្ឃឹមរបស់ YG អាចនឹងរំពឹងលើក្រុមនេះច្រើនបំផុតសម្រាប់ឆ្នាំទៅមុខទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លូវការ! សមាជិកទាំងអស់របស់ BLACKPINK បន្តកុងត្រាជាមួយ YG
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


