ជីវិតកម្សាន្ដ
ខួបកំណើត Aum ឆ្នាំនេះសាមញ្ញមែន តែបាច់ផ្កាវិញ ពេញដោយលុយសុទ្ធ
តារាសម្ដែងសាច់ចាំ Aum Patcharapa ញញឹមបិទមាត់មិនជិតនោះទេ ក្រោយទទួលបានបាច់ផ្កាយក្សនិងលាក់លុយរាប់សែនដុល្លារក្នុងភួង ខណៈមនុស្សជាច្រើនឃើញហើយសប្បាយចិត្តជំនួសនាងយ៉ាងខ្លាំង។
បើទោះជាឆ្នាំនេះនាងមិនមានខួបកំណើតដូចរាល់ឆ្នាំមុនក៏ដោយ។ ប៉ុន្តែជាមួយនឹងភាពគួរឲ្យស្រលាញ់ ដែលតែងតែនៅជាមួយមិត្តភ័ក្តិជាប់លាប់ ទើបក្រុមមិត្តភ័ក្តិរបស់នាងបានរៀបចំពិធីខួបកំណើតឲ្យ Aum Patcharapa បង្កើតការភ្ញាក់ផ្អើលដល់រៀមច្បងរូបនេះមិនធម្មតា។

ក្រៅពីពិធីជប់លៀងដែលរៀបចំដោយក្រុមមិត្តឆ្នាំនេះ Aum ក៏ទទួលបានភួងផ្កាដ៏ស្រស់ស្អាតពី Pananchita ដែលជា CEO ដ៏ប៉ិនប្រសប់ និងល្បីល្បាញរបស់ម៉ាកយីហោ Pananchita ផងដែរ។ ដែលមើលដំបូងទស្សនិកជនស្មានថាជាផ្កាធម្មតាប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអ្នកមើលដោយល្អិតល្អន់បំផុតទើបដឹងថាវាជាបាច់ផ្កាលាក់លុយរាប់ម៉ឺនដុល្លារឯណោះ។
ក្នុងនោះផងដែរ តារាសម្ដែង Aum Patcharapa បានសរសេរសារយ៉ាងពេញអត្ថន័យយ៉ាងដូច្នេះ “អរគុណច្រើន! ភួងប្រាក់នេះ Aum ចូលចិត្តវាខ្លាំងណាស់។ អរគុណដល់ pananchita_akkrarasapthada និង pananchita__thailand ដែលតែងតែស្វាគមន៍រាល់ៗឆ្នាំ។ ខ្ញុំសង្ឃឹមថា ផលិតផលលក់ដាច់ខ្លាំងលើសនេះទៀត”។
ទោះយ៉ាងណាក៏ដោយ ឆ្នាំនេះផងដែរ Aum ហាក់ប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញបំផុត ដោយមានតែក្រុមមិត្តជិតស្និតប៉ុណ្ណោះចូលរួមអបអរសាទរដល់នាង។ ប៉ុន្តែបើទោះជាតូចតាចក្ដី ក្ដីស្រលាញ់របស់មនុស្សជុំវិញខ្លួននាងមិនប្រែប្រួល សូម្បីតែប្រេនធំៗក៏ផ្ញើបាច់ផ្កាជាលុយសុទ្ធដល់នាងផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie បញ្ចេញឈុតក្រហមអបអរបុណ្យណូអែល តែហ្វេនលើកសរសើរសម្រស់ស្អាតខុសមុនឆ្ងាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


