ជីវិតកម្សាន្ដ
តារាជប៉ុនម្នាក់ សារភាពប្រាប់អ្នកគាំទ្រត្រង់ៗ ក្រោយបែកធ្លាយវីដេអូអាសអាភាសលើអ៉ិនធើណេត
តារាស្រីជប៉ុននៃក្រុម Schrödinger no Inu បានបែកធ្លាយនូវឃ្លិបរួមរ័ក្សជាមួយបុរសម្នាក់លើបណ្ដាញអ៉ិនធើណេត ក្រោយមកនាងបានចេញមុខសុំទោសអ្នកគាំទ្រ ហើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តខុស និងទទូចឲ្យចាត់វិធានការចំពោះអ្នកដែលបញ្ចេញវីដេអូនេះ។

សមាជិកក្រុម Schrödinger no Inu គឺ Mona នាពេលថ្មីៗនេះនាងបានចាត់វិធានការដោយសរសេរសារបង្ហាញពីករណីបែកធ្លាយឃ្លិប 18+ របស់នាង ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរហូតដល់មានការរិះគន់យ៉ាងចាស់ដៃសំណាក់អ្នកគាំទ្រ។
ក្នុងករណីនេះ Mona បានទទួលស្គាល់ការពិតថា នារីដែលលេចមុខក្នុងឃ្លិបនោះគឺជានាងពិតជាមែន ក្នុងនោះនាងក៏បានសុំទោសចំពោះទង្វើដែលធ្វេសប្រហែសរបស់ខ្លួនកន្លងមក។ ហើយសុំឲ្យមានវិធានការលើឃ្លិបនោះជាពិសេសអ្នកដែលបង្ហោះវាជាសាធារណៈ។
ទោះយ៉ាងណាក៏ដោយសមាជិកក្រុម Schrödinger no Inu រូបនេះធ្លាប់បានបង្ហោះនៅលើគណនី X ផ្ទាល់ខ្លួនថានាងសុំទោសដោយស្មោះ ចំពោះបញ្ហាដែលបានកើតឡើងជាលទ្ធផលនៃសកម្មភាពដែលមិនចេះខ្វល់ខ្វាយរបស់នាងនាពេលកន្លងមក។ ពេលនេះនាងបានទៅពិគ្រោះជាមួយប៉ូលិស និងមេធាវី ហើយដោយមានការសហការពីភ្នាក់ងារពួកគេកំពុងដំណើរការប្រមូលគណនីរបស់មនុស្សដែលបានចែករំលែកព័ត៌មានបែបនេះ នឹងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបែកធ្លាយឃ្លិប។

សូមបញ្ចាក់ដែរថា Schrödinger no Inu គឺជាក្រុមតារាជប៉ុនដែលមានសមាជិក ៤នាក់ បង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងតន្ត្រីនៅក្នុងរចនាប័ទ្ម EDM x Rock ជាស្របពេលដែល Mona បង្ហាញខ្លួនជាសមាជិកក្រុមនៅក្នុងខែសីហា ឆ្នាំ ២០២២ ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Yahoo
ចុចអាន៖រឿង Mavel នឹងដូរតួឯក ក្រោយ Jonathan កំពុងមានរឿងក្ដីក្ដាំអាចជាប់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


