ជីវិតកម្សាន្ដ
ម្ចាស់បទ “មុខសញ្ញា” ជួបទុក្ខធំក្នុងគ្រួសារ
តារាចម្រៀងស្រីម្ចាស់បទ “មុខសញ្ញា” កញ្ញា គង់ ចាន់រដ្ឋា និងក្រុមគ្រួសារពេលនេះ បានជួបទុក្ខដ៏ក្រៀមក្រំ ខណៈលោកយាយជាទីស្រលាញ់បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកុម្ភៈកាលពីម្សិលមិញ។

ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនសម្តែងអារម្មណ៍សោកស្តាយ ហើយចូលរួមរំលែកទុក្ខគ្រប់គ្នា។ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា លោកយាយរបស់ខ្ញុំគាត់ឈ្មោះ យិន គីម បានទទួលអនិច្ចកម្មកាលពីម្សិលមិញក្នុងអាយុ៧៩ឆ្នាំ ដោយជរាពាធ។ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា ចំពោះកម្មវិធីបុណ្យសព បានតម្កល់ទុកធ្វើបុណ្យនៅលើសាលាធម្មឬសាលាឆាន់វត្តដំណាក់ក្រុងសៀមរាប។ កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅកាលពីរសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១រហូតដល់ថ្ងៃសុក្រនៅវេលាម៉ោង២ រសៀលដង្ហែសពទៅកាន់ឈាបនដ្ឋានវត្តដំណាក់ និងនៅព្រឹកថ្ងៃសៅរ៍ទី១៣ខែឆ្នាំដដែល គឺធ្វើបុណ្យឆ្លងដាក់បាត និមន្តព្រះសង្ឃទេសនា រួចឆាន់ជាកិច្ចបង្ហើយចប់។

តាមរយៈដំណឹងនេះ គេសង្កេតឃើញមានអ្នកសិល្បៈនិងទស្សនិកជនមួយចំនួនបានសម្តែងការសោកស្តាយនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយតារាចម្រៀងស្រីសម្បុរស្រអែមស្រស់កញ្ញា គង់ ចាន់រដ្ឋា និងក្រុមគ្រួសារនាង ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


