ជីវិតកម្សាន្ដ
តារាអាមេរិក Patrick បង្ហាញមុខភរិយានិងកូនៗជាសាធារណៈ ធ្វើឲ្យទស្សនិកជនស្រឡាំងកាំង
តារាសម្ដែងជើងចាស់អាមេរិកលោក Patrick Dempsey បានបង្ហាញមុខភរិយានិងកូនប្រុសស្រីជាសាធារណៈ បន្ទាប់ពីកាលប៉ុន្មានឆ្នាំមុន លោកក៏ធ្លាប់ដឹកដៃគ្រួសារម្ដងរួចទៅហើយ ដែលកាលណោះកូនៗនៅតូចៗនូវឡើយ។
ទោះយ៉ាងណាក៏ដោយការបង្ហាញខ្លួនម្ដងនេះរបស់ភរិយានិងកូនប្រុសស្រីរបស់តារាសម្ដែងPatrick Dempseyបានធ្វើឲ្យទស្សនិកជនហាក់មានការភ្ញាក់ផ្អើលជាខ្លាំង។ព្រោះកម្រនឹងឃើញបុរសម្នាល់នេះនាំក្រុមគ្រួសារមកបង្ហាញមុខជាសាធារណៈបែបនេះណាស់។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះផងដែរ Patrick Dempsey banនាំភរិយាដ៏ស្រស់ស្អាតរបស់លោកគឺ Jillian Fink ទៅបង្ហាញមុខលើកម្រាលព្រំក្រហមដ៏កម្រជាមួយកូនបីនាក់របស់គាត់ កូនស្រីច្បងរបស់ Sullivan ឈ្មោះ Talula អាយុ ២១ ឆ្នាំ និងកូនប្រុសភ្លោះ Darby អាយុ១៦ ឆ្នាំនៅឯការបញ្ចាំងភាពយន្ត “Ferrari” របស់ L.A.។
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនដែលរូបភាពនេះហាក់បង្ហាញអារម្មណ៍សឹងមិនជឿ និងទឹកមុខស្រឡាំងកាំង មិននឹកស្មានថា កូនៗរបស់លោកសង្ហាមិនចាញ់ឪពុកប៉ុន្មាននោះទេ។ នេះពិតជាឈាមពីជំនាន់ឪពុកម្តាយដល់ជំនាន់កូនរបស់មិនខុសនោះទេ។
សូមបញ្ចាក់ដែរថា Patrick Dempsey គឺជាតារាសម្តែងជនជាតិអាមេរិក គាត់ត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់តួនាទីជាគ្រូពេទ្យសរសៃប្រសាទ Derek “McDreamy” Shepherd នៅក្នុងរឿងភាគវេជ្ជសាស្រ្តរបស់ ABC រឿង Grey’s Anatomy ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ ។ គាត់ត្រូវបានគេស្គាល់ផងដែរ សម្រាប់តួនាទីខ្សែភាពយន្តមនោសញ្ចេតនាឈានមុខគេ រួមទាំងក្នុងរឿង Enchanted ផងដែរ។ ជាពិសេសឪពុកកូនបីរូបនេះ គឺជាអ្នកដែលគ្រងតំណែងបុរសសិចស៊ីបំផុតនៅឆ្នាំ ២០២៣ នេះផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង Mavel នឹងដូរតួឯក ក្រោយ Jonathan កំពុងមានរឿងក្ដីក្ដាំអាចជាប់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


