ជីវិតកម្សាន្ដ
ផ្លូវការ! G-Dragon ចែកផ្លូវគ្នាជាមួយ YG ពិតប្រាកដ
កាលពីថ្ងៃទី២០ ខែធ្នូ YG Entertainment ទីបំផុតបានប្រកាសការចាកចេញជាផ្លូវការរបស់ G-Dragon ពីផលិតកម្ម បន្ទាប់ពីទស្សនិកជនទូទាំងពិភពលោកមានក្ដីរំពឹងទុកថា សមាជិកក្រុម BigBang នឹងនៅតែបន្តកុងត្រារបស់លោកទៅមុខទៀត។
ការបែកគ្នានេះ ក៏ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀនថ្មីៗរបស់ G-Dragon ដែលប៉ូលិសបានបញ្ចាក់ថា លោកផ្ទុកនូវសារធាតុញៀនក្នុងរាងកាយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយការធ្វើតេស្តយ៉ាងម៉តចត់បំផុតទើបរកឃើញថា លោកមិនមានផ្ទុកនូវសារធាតុញៀនសូម្បីតែបន្តិចណាឡើយ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ BigBang ផលិតកម្ម YGE បាននិយាយថា:
នេះគឺជា YG Entertainment !
G-Dragon គឺជាសិល្បករដ៏ល្បីល្បាញមួយរូបរបស់យើង ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ជាមួយក្រុម Big Bang ក្នុងឆ្នាំ ២០០៦ ។ វាជាកិត្តិយសណាស់ដែលបានចំណាយពេលកន្លងមកជាមួយគាត់។ យើងសូមជូនពរ G-Dragon ដោយស្មោះសម្រាប់ជម្រកថ្មីរបស់គាត់។ យើងសុំការគាំទ្រ និងលើកទឹកចិត្តពីអ្នកគាំទ្ររបស់គាត់ផងដែរ។ សូមអរគុណ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងព័ត៌មានពាក់ព័ន្ធ G-Dragon នាពេលថ្មីនេះផងដែរ លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងភ្នាក់ងារ Galaxy Corporation។ ប៉ុន្តែមកមកដល់ពេលនេះ មិនទាន់មានសេចក្ដីប្រកាសណាមួយលេចឡើងច្បាស់ការនោះទេ ខណៈដែលខាងតំណាងរបស់ Galaxy ឯណោះ បានបញ្ចាក់ថា ពួកគេជួបជាមួយ Daesung ក្រុម Big Bang ដើមម្បីពិភាក្សាបឋមទាក់ទងនឹងឱកាសច្នៃប្រឌិតជាច្រើន រួមទាំងសកម្មភាពទោល ក៏ដូចជាការផ្សព្វផ្សាយជាក្រុមរបស់ BigBang ផងដែរ។
បើទោះបីជា Galaxy Corporation មិនទាន់មានព័ត៌មានច្បាស់ការក្ដី ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធសឹងតែដឹងថា មូលហេតុដែលភ្នាក់ងារ ចុះហត្ថលេខាលើ G-Dragon ប្រហែលជាកំពុងស្វែងរកការគាំទ្រសកម្មភាពក្រុមរបស់ Big Bang នៅឆ្នាំ ២០២៤ខាងមុខផងដែរ។
សូមរម្លឹកដែរថា កាលពី២សប្ដាហ៍មុនប្រភពជិតស្និតនឹងតារាចម្រៀងកូរ៉េខាងត្បូង G-Dragon បានរាយការណ៍ថា លោកចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយសាជីវកម្ម Galaxy រួចហើយ ហើយរង់ចាំតែថ្ងៃប្រកាសចេញពីមាត់សមាជិកក្រុម BigBang តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Galaxy ទម្លាយថា ក្រៅពី G-Dragon មានក្រុម Big Bang ម្នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


