ជីវិតកម្សាន្ដ
រូបភាពរបស់ Brad Pitt ឆ្លងខួបកំណើតវ័យ៦០ឆ្នាំ សង្ហាមិនចាញ់កំលោះ
តារាហូលីវូដ Brad Pitt ទើបតែឆ្លងផុតថ្ងៃខួបកំណើតគម្រប់ ៦០ ឆ្នាំរបស់លោកកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ហើយរូបថតចុងក្រោយរបស់បុរស់ចំណាស់រូបនេះ បានក្លាយចំណាប់អារម្មណ៍ដែលត្រូវបានទស្សនិកជនលើកមកជជែកព្រោងព្រាតលើបណ្ដាញអ់ីនធើណេត។

តាមរយៈរូបភាពដែលបានឃើញ Brad Pitt និងមិត្តស្រីរបស់គាត់ Ines de Ramon បានប្រារព្ធខួបកំណើតរបស់ជាមួយគ្នានៅ LA កាលពីថ្ងៃអង្គារ។ ក្នុងនោះតារាជើងចាស់ Brad បានបង្ហាញការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា ដែលបានឃើញពីសកម្មភាពរបស់លោក។
យ៉ាងណាក៏ដោយ ត្បិតថាមានវ័យ៦០ឆ្នាំក៏ពិតមែន ប៉ុន្តែតារាហូលីវូដរូបនេះនៅតែបង្ហាញស្ទីលដ៏ស្រស់សង្ហា ព្រមទាំងសំលៀកបំពាក់ក្មេងជាងវ័យក្នុងអាវខ្មៅដែលលាយពណ៌មាសយ៉ាងចែងចាំង។ មិនបង្អង់យូរ អ្នកគាំទ្ររបស់លោកបានបញ្ជេញមតិលើកសរសើរពីសម្រស់សាច់ចាំមិនចេះចាស់។ សូម្បីតែយុវវ័យជំនាន់ក្រោយ ក៏ពិបាកនឹងប្រជែងលើភាពសង្ហាឡូយឆាយរបស់ផលិតករភាពយន្តជនជាតិអាមេរិកផងដែរ។

សូមបញ្ចាក់ដែរថា Brad Pitt និង Ines de Ramon អ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេលមួយឆ្នាំហើយ។ ហើយនេះគឺជាទំនាក់ទំនងដំបូងរបស់គាត់ ចាប់តាំងពីការលែងលះដ៏ជូរចត់ជាមួយ Angelina Jolie មក គាត់បានបង្ហាញប្រាប់មហាជនថា នាងគឺមិត្តស្រីរបស់គាត់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់បទ “My Heart Will Go on” បាត់បង់ការគ្រប់គ្រងចលនារាងកាយទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


