ជីវិតកម្សាន្ដ
លែងលះគ្នាពិតមែន តែ Jetrin និង Pin មិនឲ្យកូនប្រុសទាំង៣ខ្វះភាពកក់ក្ដៅឡើយ
ដ្បិតថាតារាជើងចាស់២ដួង បានសម្រេចចែកផ្លូវគ្នាអស់រយៈពេលប៉ុន្មានខែមកហើយក្ដី ប៉ុន្តែ Pin Kejmaneenig និងអតីតស្វាមី Jetrin Wattanasin មិនបានធ្វើឲ្យកូនប្រុសទាំង៣របស់ពួកគេខ្វះភាពកក់ក្ដៅឡើយ ខណៈកាលពីម្សិលមិញពួកគេបានជុំគ្នាអបអរបុណ្យណូអែល។

ថ្វីបើលែងជាគូស្នេហ៍ ជាប្ដីប្រពន្ធដូចពីមុនក្ដី ប៉ុន្តែតារាសម្ដែង Pin Kejmanee ធ្លាប់បទសម្ភាសអំពីទំនាក់ទំនងស្នេហាជាមួយអតីតស្វាមី Jetrin Wattanasin ថា ពួកគេនៅពេលនេះគឺមានឋានៈជាមិត្តដែលអាចជូនពរឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ហើយពួកគេនឹងនៅតែបន្តធ្វើជាឪពុកម្តាយល្អចំពោះកូនៗទាំង៣ដោយមិនឲ្យកូនរងាឯកាឡើយ។
យ៉ាងណាមិញ ដូចការសន្យារបស់អតីតគូស្វាមីមួយគូនេះពិតមែន កាលពីថ្ងៃទី២៥ ខែធ្នូ ត្រូវនឹងថ្ងៃបុណ្យណូអែលអ្នកទាំងពីររួមទាំងកូនប្រុសទាំង៣ បានបង្ហាញរូបភាពក្រុមគ្រួសារញ៉ាំអាហារជុំគ្នា។ ពួកគេក៏ត្រឡប់មកវិញដើម្បីអបអរនិងដូរអំណោយដូចដែលពួកគេបានធ្វើរាល់ៗឆ្នាំកន្លងមក។
ក្នុងនោះគេសង្កេតឃើញតារាចម្រៀង Jetrin Wattanasin បានរៀបចំកាបូបពណ៌ផ្កាឈូកដ៏ប្រណិតសម្រាប់អតីតភរិយា Pin Kejmanee ហើយ Pin ផ្ទាល់ក៏បានរៀបចំទុរេនសំណព្វដែលអតីតស្វាមីធ្លាប់ចូលចិត្ត ព្រមទាំងអាវយឺតពណ៌ស ដែលអាចពាក់ពេលប្រគំតន្ត្រីបានផងដែរ។ បន្ទាប់មក នោះគឺជាពេលវេលាសម្រាប់កូនៗ ក្នុងការដោះអំណោយដែលពួកគេរៀបចំទុកមុនជាមួយគ្នា។

បន្ទាប់ពីរូបភាពមួយសន្លឹកនោះបានបង្ហោះលើបណ្ដាញសង្គមអ៉ិនធើណេត អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិអបអរដល់ពួកគេទាំង៥នាក់។ បើទោះជាលែងជាគូស្នេហ៍ដូចមុន ប៉ុន្តែទឹកចិត្តរបស់ទស្សនិកជននៅតែគាំទ្រស្រលាញ់ចូលចិត្ត និងចង់ឲ្យពួកគេមានពេលវេលាកក់ក្ដៅបែបនេះច្រើនៗ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie ស្លៀកសិចស៊ី ស្វាគមន៍បុណ្យណូអែលម្សិលមិញ ហ្វេនសរសើរព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


