Connect with us

ជីវិតកម្សាន្ដ

៤៥ឆ្នាំហើយ តែ Pong Nawat នៅតែអាចបង្អួតសាច់ដុំទ្រូង អង្រួនបេះដូងហ្វេនស្រីៗ

បានផុស

នៅ

ទោះបីជាអាយុរាងជ្រេហើយក្ដី ប៉ុន្តែភាពស្រស់សង្ហាឥតខ្ចោះរបស់តារាសម្តែងប្រុស Pong Nawat Kulrattanarak នៅតែអាចជះរាងបង្អួតភ្នែកអ្នកគាំទ្រស្រីៗ ខណៈដែលលោកបង្ហោះរូបថតមួយឈុតដោះអាវបង្ហាញល្វែងលើគេងលើគ្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពនេះត្រូវបានបង្ហោះនៅលើ Instagram ផ្ទាល់របស់លោកឈ្មោះថា pongnawat ជាមួយ caption ថា “ខានថតម៉ូដមួយរយៈហើយ ហាសហា Fashion set with SURROUND” ។​ បន្ថែមពីលើរូបភាពបង្អួតសាច់ដុំរាងស្អាតសាច់សខ្ចីរបស់តារាប្រុសរូបនេះ ក្នុងនោះក៏​មាន​រូបភាពលោក​ស្លៀក​សំលៀក​បំពាក់​ដ៏​ឡូយឆាយទាកទាញប្រជាប្រិយភាពពីបណ្ដាអ្នកគាំទ្រស្រីៗ។

យ៉ាងណាក៏ដោយ មិនរង់ចាំយូរទស្សនិកជនដែលនិយមគាំទ្រតារាសម្ដែងនិយមដើរតួសាវ៉ាលើរឿងស្នេហាលោក​ Pong Nawat បានសម្រុកចូឡទៅបញ្ចេញមតិព្រមៗគ្នាថា ភាពសង្ហារបស់លោកហាក់មិនបានប្រែប្រួលទៅណាសូម្បីតែបន្តិច។ ពេលវេលាកាន់តែទៅមុខ ប៉ុន្តែរាងរៅសាច់ដុំហាប់ណែនហាក់មិនថមថយសូម្បីតែបន្តិចណា។

មកដល់សព្វថ្ងៃនេះទាំងក្នុងប្រទេសថៃនិងក្រៅប្រទេស កេរ្តរិ៍ឈ្មោះរបស់តារាប្រុស Pong Nawat កាន់តែល្បីល្បាញខ្លាំង និងមានគេស្គាល់លោកតាមរយៈតួសម្ដែងជាប្រុសព្រានដែលមានភរិយាស្របច្បាប់ហើយ នៅតែលួចលាក់មានប្រពន្ធចុងក្រៅ។ អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះគឺ ភាពយន្តចុងក្រោយដែលមានចំណងជើងថា VIP ដែលលោកសម្ដែងជាមួយ Pooklook Fonthip កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រជាច្រើន។

លើសពីនេះភាពយន្តដ៏ល្អនេះ រឹតតែធ្វើឲ្យ​ Pong Nawat កាន់តែមានភាពល្បីល្បាញខ្លាំងមានទាំងអ្នកគាំទ្រនិងស្ដីបន្ទោសលើរូបលោក រហូតជាប់រហ័សនាមថា កំពូលប្រុសសាវ៉ាប្រចាំប្រទេសថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឃើញជប់លៀងសប្បាយៗ តែ Aum​ ក៏ធ្លាប់បាក់ទឹកចិត្តលែងចេញពីផ្ទះ ដោយសារតែបារម្ភមិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម