ជីវិតកម្សាន្ដ
Taylor Swift តូចចិត្ត ពេលពិធីករក្នុងកម្មវិធី Golden Globes លេងសើចនឹងអារម្មណ៍នាងជ្រុល
នៅឯកម្មវិធី Golden Globe Awards ឆ្នាំ ២០២៤ ពិធីករប្រុសលោក Jo Koy បាននិយាយលេងសើចហួសហេតុអំពីទំនាក់ទំនងរបស់ Taylor Swift ជាមួយមិត្តប្រុស Travis Kelce ក្នុងកម្មវិធី Golden Globe Awards នេះបើយោងតាមការចុះផ្សាយ Rolling Stone ។

តារាចម្រៀងរូបនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងដើរលើកម្រាលព្រំក្រហម Golden Globes ក្នុងសំលៀកបំពាក់ពណ៌បៃតងភ្លឺចាំង ព្រមទាំងបញ្ចេញនូវញញឹមយ៉ាងទាកទាញពេលថតរូបនិងចូលរួមកម្មវិធី។ ប៉ុន្តែនាងប្រែជាមិនសប្បាយចិត្តនិងខកចិត្តយ៉ាងខ្លាំង នៅពេលដែលលោក Jo Koy បាននិយាយអំពីមិត្តប្រុស Travis Kelce (កីឡាករបាល់អោបអាមេរិកនៃ NFL) នៅចំពោះមុខសាធារណជន។
តារាសម្តែងជនជាតិអាមេរិករូបនេះ បាននិយាយបែបកំប្លែងថា “តើអ្វីជាភាពខុសគ្នាដ៏ធំរវាង Golden Globes និង NFL? នៅ Golden Globes យើងមានរូបថតតិចតួចរបស់ Taylor Swift”។ បន្ទាប់មកកាមេរ៉ាបានតម្រង់ទៅកាន់ Taylor Swift ក្នុងពេលដែលទស្សនិកជនជាច្រើនបានប្រទះភ្នែកឃើញថា តារាចម្រៀងស្រីរូបនេះបង្ហាញទឹកមុខមិនពេញចិត្ត នាងបញ្ចេញសកម្មភាពផឹកស្រាបន្តិច ដើម្បីបន្លប់បរិយាកាសដ៏អាម៉ាស់មួយនេះ។ ស្របពេលដែលមិត្តជិតស្និទ្ធរបស់ Swift គឺ Selena Gomez ក៏ត្រូវបានគេប្រទះឃើញឱនក្បាលរបស់នាងអំឡុងពេលដ៏ឆ្គងនេះផងដែរ។

ថ្វីបើតារាកំប្លែង Jo Koy លេងសើចលើឆាកដ៏ធំក្នុងកម្មវិធីពានរង្វាន់ Golden Globes នៅចំពោះមុខមហាជនជាច្រើន។ ប៉ុន្តែក្រោយមកលោកបានសម្រួលន័យមកវិញ ដើម្បីកុំឲ្យកម្មវិធីមានសភាពតានតឹងខ្លាំង ស្របពេលដែលក្នុងពេលដែលអ្នកចូលរួមបានទះដៃបន្លប់ព្រឹត្តិការណ៍ដ៏អាម៉ាសមួយនេះ។
យ៉ាងណាមិញ ក្នុងនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Golden Globes ឆ្នាំ ២០២៤ ខ្សែភាពយន្តប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift: The Eras Tour ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Cinematic Achievement និង Box Office រួមជាមួយនឹង Barbie, Oppenheimer, Spider-Man: Across the Spider-Verse ។
នេះក៏មិនមែនជាការតែងតាំង Golden Globes លើកដំបូងរបស់នាងទេ។ នាងត្រូវបានតែងតាំងចុងក្រោយក្នុងឆ្នាំ ២០២៣ សម្រាប់បទចម្រៀង Original ល្អបំផុត ប៉ុន្តែមិនមានការចូលរួមនោះទេ។ ការតែងតាំង Golden Globe លើកនេះ សរុបលើកទីប្រាំក្នុងអាជីពរបស់ Taylor ខណៈដែល The Eras Tour គឺជាភាពយន្តឯកសារទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហូលីវូដ Jodie រិះគន់ក្មេងជំនាន់ក្រោយថា ធ្វើការងារប្រើអារម្មណ៍ជ្រុលហួសហេតុពេក
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


