Connect with us

ជីវិតកម្សាន្ដ

អ្នកមិនធ្លាប់ទៅលេងកោះកុងបទថ្មី “​ទឹកត្រីកោះកុង​” ខេ​ម តន់ ចន្ទ​សី​ម៉ា បង្ហាញតំបន់ ទេសចរណ៍ស្អាតៗត្រជាក់ភ្នែកជាច្រើន​

បានផុស

នៅ

​ក្រោយពីផ្ទុះ​បទជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលនេះ តន់ ចន្ទ​សី​ម៉ា បានងាកមក ចាប់ដៃគូច្រៀងជាមួយ ខេ​ម វិញម្ដងទៀត ហើយដោយបទថ្មីមួយនេះ មានចំណងជើងថា​”​ទឹក ត្រីកោះកុង​”​ក្នុង MV​បានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើននៅក្នុងខេត្តកោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ ទេសចរណ៍ធម្មជាតិស្អាតៗជាច្រើន​។ ​ជាមួយនិងការសម្រុកផលិតអាល់​ប៊ុ​មចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថាគ្រប់M V​នៃបទចម្រៀងបានឲ្យក្រុមផលិត ចុះទៅថត នៅតំបន់ទេសចរណ៍ជាច្រើនក្នុងន័យ ដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅ ព្រះរាជាណា​ចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន ជាក់ស្ដែងដូចជាបទ “​ទឹកត្រីកោះកុង​” របស់ខេ​ម និង តន់ ចន្ទ​សី​ម៉ា អីចឹង​។

​សូមបញ្ជាក់ផងដែរថា កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះ ធ្លាប់ បានច្រៀងជាមួយគ្នាជាច្រើនបទមកហើយ ហើយក្នុងនោះដែរ ពួកគេបានបំបែក​ឯកត្តកម្មជា ប្រវត្តិសាស្ត្រលើ បទ​”​ចង់ សុំ wifi ”​ដែលមានអ្នកទស្សនាជិត៣០​លានដង​។ មហាជនរំពឹងថា ពួកគេច្បាស់ជានឹងបំបែក​ប្រវត្តិសាស្ត្រជាមួយគ្នាលើបទចម្រៀង ដែលទើបតែផលិតថ្មីៗជាមួយ គ្នាទៀត ជាក់ជាមិនខាន​។

​ចង់ដឹងថាបទ ថ្មី​”​ទឹកត្រីកោះកុង​” របស់ ខេ​ម តន់ ចន្ទ​សី​ម៉ា មានអត្ថន័យព្រមទាំងមាន ទេសភាព ស្រស់ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា៖​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម