ជីវិតកម្សាន្ដ
អ្នករចនាឈុតឲ្យក្រុម EVERGLOW រងការចោទប្រកាន់ពីយីហោហ្វេសិនចិនថា លួចចម្លងម៉ូដ
ក្រុមអ្នករចនាម៉ូដរបស់ក្រុមចម្រៀងកូរ៉េខាងត្បូង EVERGLOW របស់ផលិតកម្ម Yuehua Entertainment កំពុងស្ថិតនៅក្រោមភាពចម្រូងចម្រាស ក្រោយម៉ាក់យីហោរបស់ចិនថា ពួកគេបានលួចចម្លងម៉ូដដែលកម្មសិទ្ធផ្ទាល់ខ្លួន ដោយទៅយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kbizoom នៅមុននេះបន្តិច។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ WINDOWSEN ដែលជាម៉ាកសំលៀកបំពាក់ដ៏ល្បីល្បាញពីប្រទេសចិន បានអំពាវនាវជាសាធារណៈដល់ក្រុមរចនាម៉ូដរបស់ EVERGLOW ចំពោះការលួចចម្លងការរចនារបស់ពួកគេ។ អ្នកតំណាងម៉ាកនេះបានសរសេរនៅលើការបង្ហោះ Instagram ចុងក្រោយរបស់ពួកគេថា “ខ្ញុំកត់សំគាល់ថាគម្រូឈុត corset ‘WINDOWSEN’ ត្រូវបានបង្ហាញនៅក្នុងវីដេអូតន្ត្រីថ្មីរបស់ EVERGLOW ក្រោមចំណងជើងថា ‘Pirate’ ។ ខ្ញុំមិនដែលសន្មត់ថារឿងនេះនឹងកើតឡើងនោះទេ ដោយសារតែ corset គឺជាបំណែកផ្ទាល់ខ្លួនដែលខ្ញុំបានបង្កើតឡើងសម្រាប់ដំណើរទេសចរណ៍សម្រស់របស់ Jolin Tsai កាលឆ្នាំ ២០២០។ ការលួចចម្លងគឺខុសធម្មតា និងមិនអាចទទួលយកបានឡើយ”។
ស្របពេលជាមួយគ្នានោះដែរ ក្រុម WINDOWSEN ត្រូវបានគាំទ្រ និងអ្នកលេងអ៊ីនធឺណែត កំពុងស្នើសុំឲ្យភាគីរបស់ EVERGLOW បញ្ជាក់ពីបញ្ហាដោយថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនៃការលួចចម្លង។ ក្នុងពេលតែមួយ មហាជនបានស្នើសុំឲ្យក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមចម្រៀងស្រី លុបចោលនូវរូបភាព និងឈុតឆាកទាំងអស់ដែលមានការឌីហ្សាញក្នុង MV ហើយទន្ទឹមនឹងនោះ ទាមទារឲ្យក្រុមហ៊ុននិងក្រុមស្ទីលរបស់ពួកគេទទួលខុសត្រូវចំពោះលើឧប្បត្តិហេតុដ៏អាក្រក់។
ទោះយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះភាគីរបស់ Everglow មិនទាន់ចេញការឆ្លើយតបនៅឡើយទេ។ ក្នុងពេលដែលរូបភាពរបស់ក្រុមនេះកំពុងបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាញអ៉ិនធើណេត។ បើទោះបីជា ការលួចចម្លងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េមិនមែនជាបញ្ហាថ្មីក៏ដោយ ប៉ុន្តែទាំងអ្នករចនាម៉ូដឲ្យពួកគេ គួរចេញមុខបកស្រាយពីបញ្ហាដ៏ចម្រូងចម្រាស់នេះឲ្យទស្សនិកជនបានអស់មន្ទិលផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖V ក្រុម BTS ចាប់ផ្តើមបេសកកម្មធ្ងន់ៗ ក្នុងអង្គភាពប្រឆាំងភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


