ជីវិតកម្សាន្ដ
តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង
រឿងវ៉ាវស្នេហាអ្នកណាក៏ធ្លាប់ ជាពិសេសគឺស្នេហាដំបូងដែលបានចាប់ផ្តើមឡើងរីករាយ ប៉ុន្តែគ្រប់គ្នាមិនប្រាកដថានឹងអាចបន្តទៅមុខបានជាមួយគ្នារហូតនោះដែរ។
ជាចុងក្រោយគឺនៅសល់តែអនុស្សាវរីយ៍ឱបជាប់រហូតមកដល់ពេលបច្ចុប្បន្ន បើទោះជាលែងមានអារម្មណ៍ថាឈឺចាប់ ប៉ុន្តែគ្រប់គ្នាក៏នៅតែសោកសៅនៅពេលដែលរំលឹកពីរឿងអតីតទាំងអស់នោះ ត្រឡប់មកវិញ។ សូម្បីតែតារា K-Pop ទាំង ៥ដួងនេះ ក៏ធ្លាប់បានជួបស្នេហាដំបូងរបស់ពួកគេផងដែរ។ ព្រមទាំងបើកចិត្តនិយាយអំពីវាឡើងវិញដោយស្មោះត្រង់ចេញពីអារម្មណ៍ប្រាប់ដល់អ្នកគាំទ្ររបស់ពួកគេ ឱ្យដឹងថែមទៀតផង៕
ចង់ដឹងថា តារាកូរ៉េទាំង ៥ដួងនេះ គឺជាអ្នកណាខ្លះ ទៅតាមដានមើលនៅខាងក្រោមនេះទាំងអស់គ្នា៖
១. Jinyoung (GOT7)
នៅក្នុងបទសម្ភាសន៍ដំបូងដែលនិយាយពីស្នេហាដំបូងរបស់ Jinyoung ថា លោកពិតជាខ្មាស់អៀនបន្តិច ដែលនិយាយអំពីរឿងនេះកាលពីមុន លោកបានចូលចិត្តនារីម្នាក់ហើយបានឲ្យស្ករគ្រាប់ខ្លះទៅនាងថែមទៀត។ បន្ទាប់ពីឲ្យស្ករគ្រាប់ទៅនាងរួច លោកបានរត់គេចយ៉ាងលឿនដោយសារតែខ្លួនឯងអៀនពេក។

២. Henry Lau
ម្ដងនេះ Henry បាននិយាយអំពីរឿងស្នេហាដំបូងរបស់លោកវិញម្ដង តារាប្រុសរូបនេះ បានមានសង្សារដែលស្រលាញ់គ្នាអស់ ៧ឆ្នាំ ដែលមិត្តស្រីរបស់លោក បានទាក់ទងគ្នានៅពេលដែលលោករស់នៅប្រទេសកាណាដា។
ទំនាក់ទំនងរបស់លោកបានបញ្ចប់ដោយសារតែលោក បានដឹងថាមិត្តស្រីនឹងមិត្តសម្លាញ់របស់លោក បាននាំគ្នាបោកប្រាស់ចិត្តរបស់លោក។ ចាប់តាំងពីមានរឿងនេះកើតឡើង Henry មិនមានមិត្តស្រីទៀតនោះទេ។
.jpg)
៣. Suho (EXO)
ឥឡូវនេះគឺដល់វគ្គរបស់ Suho សមាជិក EXO វិញម្ដងបើកទម្លាយរឿងរ៉ាវស្នេហាដំបូងចេញពីចិត្ត។ តារាប្រុសរូបនេះ បាននិយាយថា លោកធ្លាប់មានមិត្តស្រីនៅវិទ្យាល័យ ដែលស្រលាញ់បាន ២ឆ្នាំ នាងគឺជាស្នេហាដំបូងរបស់លោក ប៉ុន្តែនាងមិនមែនជាអ្នកនៅក្នុងវិស័យសិល្បៈកម្សាន្តនោះទេ។
(1).jpg)
៤. Sandara Park
ជឿថា អ្នកគាំទ្រមួយចំនួនរបស់ Sandara ពិតជាធ្លាប់បានដឹងអំពីរឿងស្នេហារបស់នាង ដែលធ្លាប់បាននិយាយថានាងមិនអាចបំភ្លេចនូវស្នេហាដំបូងរបស់នាងបានឡើយ។ តារាស្រីរូបនេះ ធ្លាប់បាននិយាយថា នាងគិតថាជីវិតរបស់នាងដូចជាត្រូវបញ្ចប់ នៅពេលដែលនាង និងគេ បានបែកគ្នា។ Sandara នាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំភ្លេចស្នេហាដំបូងរបស់នាង ប៉ុន្តែនាងនៅតែមិនអាចធ្វើវាបាន។
រហូតដល់នាងបានសម្រេចចិត្តលក់វត្ថុអនុស្សាវរីយ៍របស់គេទាំងអស់ដែលនាងទទួលបានទៅប្រាក់ទៅធ្វើដំណើរកម្សាន្ត ជាមួយនឹងមិត្តភក្តិរបស់នាងថែមទៀត ដើម្បីទុកជាការសងសឹក។ តែលទ្ធផលចុងក្រោយ នាងនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់ខ្លួនបានទេ។
.jpg)
៥. Woozi (SEVENTEEN)
ស្នេហាដំបូងរបស់ Woozi គឺនៅពេលដែលលោក រៀននៅបឋមសិក្សា។ តារាប្រុសរូបនេះបាននិយាយថា នៅពេលនោះ លោកគឺជាអ្នកដែលធ្វើឲ្យនាងចាប់អារម្មណ៍មកលើខ្លួន នៅពេលដែលកំពុងលេងបាល់បោះជាមួយមិត្តក្នុងសាលា។ ប៉ុន្តែ Woozi នៅតែមិនប្រាកដចិត្តថា នាង អាចនឹងមានចិត្តមកលើលោកឬក៏អត់ទេ ហើយលោកបានឈប់និយាយជាមួយនាង នៅពេលដែលលោកចូលហ្វឹតហាត់ក្នុងពិភពកម្សាន្ត៕
.jpg)
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល
ចុចអាន ៖សោកស្ដាយ! ម្ដាយរបស់ CL បានស្លាប់ដោយសារគាំងបេះដូង នៅអាយុ ៥៣ឆ្នាំ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


