ជីវិតកម្សាន្ដ
ក្រោយធ្លាយចចាមអារ៉ាមថា ជំងឺកាន់តែដុនដាប Aom ចេញមុខប្រាប់ទស្សនិកជនដោយខ្លួនឯង
ទស្សនិកជនដែលនិយមតាមនដាននូវរឿងភាគថៃសម្ដែងដោយលោក Aom Akkapan ប្រាកដជាដឹងរួចហើយថា តារាប្រុសរូបនេះ បានឈប់សម្រាកពីការងារក្នុងវិស័យសិល្បៈមួយរយៈធំដើម្បីព្យាបាលជំងឺ បន្ទាប់ពីដឹងថា មានដុំសាច់ក្នុងសាច់ដុំបេះដូងរាលដាលដល់សួត រហូតត្រូវទទួលការវះកាត់ភ្លាមៗ។

ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ តារាសម្ដែងប្រុស Aom Akkapan តែងតែលេចឮនូវពាក្យចចាមអារ៉ាមថា ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងររហូតដល់ព្យាបាលលែងជា។ ក្នងនោះមិត្តជិតស្និតធ្លាប់បានចេញមុខបកស្រាយលម្អិតថា លោកមិនបានធ្ងន់ដល់ថ្នាក់ដើរមិនរួចនោះទេ ហើយពេលនេះក៏ជិតជាសះស្បើយ និងកំពុងថែទាំខ្លួនដើម្បីត្រៀមវិលចូលអាជីពសម្ដែងវិញ។ ក្រោយមក មុនពេលមិត្តរបស់លោកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំងឺ កាលពីពេលថ្មីៗនេះតួឯកប្រុសក្នុងរឿង “កូនក្រមុំឆ្នាស់” ស្រាប់ចេញមុខមកផ្ទាល់ ដោយបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។
តាមរយៈរូបភាពដែល Aom បង្ហោះវាជារូបដែលលោកអបអរថ្ងៃកំណើតខ្លួនឯង ព្រមទាំងបញ្ចាក់ពីស្ថានភាពរោគសញ្ញាមហារីក នាពេលបច្ចុប្បន្នភាពនេះថា “មួយឆ្នាំទៀតកន្លងផុតទៅ ខ្ញុំនៅតែនឹកអ្នកគ្រប់គ្នា ដោយមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈថៃ បានជូនពរថ្ងៃកំណើតខ្ញុំ។ ជាពិសេសពួកគេបានជូនពរឲ្យខ្ញុំឆាប់ជាសះស្បើយ នឹងអាលវិលត្រលប់មកកាន់អាជីពចាស់វិញ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏ទន្ទឹងឆាប់ឲ្យដល់ថ្ងៃនោះដូចគ្នា”។

យ៉ាងណាមិញ ងាកទៅមើលអតីតកាលរបស់ Aom Akkapan លោកគឺជាតារាសម្ដែងដែលសំបូរនូវទេពកោសល្យយ៉ាងប៉ិនប្រសប់ ក្នុងអាជីពជាតួឯកប្រុសល្បីឈ្មោះមួយរូប។ ប៉ុន្តែជាអកុសល ភ្លាមៗទស្សនិកជនស្រាប់តែទទួលដំណឹងថា លោកមានជំងឺមហារីក។ កត្តានេះធ្វើឲ្យលោកត្រូវសម្រាកពីវិស័យមានកម្សាន្តមួយរយៈពេលយូរ និងមានមនុស្សជិតស្និទ្ធក្នុងវិស័យសិល្បៈ តែងតែមកធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺប្រាប់ដល់បណ្ដាអ្នកគាំទ្រជានិច្ចកាល៕

អត្ថបទ សាង ស្រីល័ក្ខ
ចុចអាន៖តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


