ជីវិតកម្សាន្ដ
ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ
តារាចម្រៀងសម្លេងស្អកដែលមានឈ្មោះដើមលោក ប៉ុន សុណារិន ហៅ ខេម កន្លងមកត្រូវបានគេកត់សម្គាល់ថា លោកជាតារាចម្រៀងប្រុសមួយរូបដែលលេចធ្លោរក្នុងចំណោមអ្នកចម្រៀងរួមជំនាន់ពេលបច្ចុប្បន្នដោយសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជន និងមិត្តៗយុវវ័យបច្ចុប្បន្ន។

លោក ខេម ក៏ត្រូវបានគេចាត់ទុកថា ជាកំពូលតារាចម្រៀងដែលនៅតែអាចរក្សាបានការគាំទ្រ និងភាពល្បីល្បាញតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយក្នុងវិស័យសិល្បៈចម្រៀងជាង១០ឆ្នាំកន្លងទៅ។ យ៉ាងណាកន្លងមកគេតែងឃើញតារាប្រុសមានដើមកំណើតពីដឹកដីខេត្តកំពង់ឆ្នាំងរូបនេះតែងចេញសារបង្កប់ន័យដាស់តឿនជាបន្តបន្ទាប់មិនថា រឿងផ្ទាល់ខ្លួន ឬជាសង្គមនោះទេ។

ដោយឡែកងាកមកចាប់អារម្មណ៍រឿងថ្មីមួយទៀតដែលតារាចម្រៀង ខេម ទើបទម្លាយពាក់ព័ន្ធនឹងអាជីពសិល្ប:ជាង១០ឆ្នាំមកនោះ គឺតារាប្រុសរូបនេះបាននិយាយថា លោកដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេពោលគឺកើតចេញពីហ្វេនដែលតែងតែជឿជាក់លើសមត្ថភាពរបស់លោកតែម្តង។
ម្ចាស់បទ “ខ្ញុំខ្លាចហើយលុយ” លោក ខេម បានទម្លាយតាមរយ:ប្រយោគដូច្នេះថា ព្យាយាមដើរលើឆាកនេះជាង១០ឆ្នាំដោយភាពជឿជាក់ ហើយក៏មិនបានដើរមកដល់ចំណុចនេះដោយការគាំទ្របែបសុីជោរដែរ អរគុណហ្វេនដែលតែងតែជឿជាក់លើខ្ញុំ។

គួរបញ្ជាក់ដែរថា តារាចម្រៀងសម្លេងស្អកលោក ខេម ខណ:អាជីពសិល្បៈបច្ចុប្បន្នកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រអាចរកចំណូលបានកាន់តែខ្ពស់នោះ កាលពីកន្លងទៅនេះលោកក៏ធ្លាប់ទម្លាយអំពីប្រវត្តិអតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។ រឿងរ៉ាវលំបាកទាំងនោះ គឺ ខេម ត្រូវរកលុយចិញ្ចឹមម្ដាយជាស្ត្រីមេម៉ាយផង និងរៀនផងដោយកាលនោះលោកបានឆ្លងកាត់ជីវិតជាអ្នករត់ម៉ូតូឌុបយ៉ាងលំបាក៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


