ជីវិតកម្សាន្ដ
រូបថត Park Shin Hye ស្លៀកឯកសណ្ឋានសិស្ស ត្រូវគេបៀបធៀបជាមួយនឹងរឿងភាគកាល ១១ ឆ្នាំមុន
តារាសម្ដែងកូរ៉េដ៏ល្បីល្បាញ Park Shin Hye ត្រូវទស្សនិកជនទម្លាយនូវរូបភាពប៉ុន្មានសន្លឹករបស់នាង ក្នុងសំលៀកបំពាក់សិស្សសាលា ដែលកាលណោះនាងសម្ដែងក្នុងភាពយន្តក្រោមចំណងជើងថា “The Heirs” ក្នុងឆ្នាំ២០១ ហើយប្រៀបធៀបនឹងរូបភាពបច្ចុប្បន្ន នេះបើយោតាមការចុះផ្សាយពីសារព័ត៌មាន Allkpop ។

ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃទី ២៧ ខែមករា រឿងភាគកូរ៉េ “Doctor Slump” ដែលសម្តែងដោយកំពូលតារាស្រីពីរដួងParkShinHye និង ParkHyungSik ក្នុងរឿងនេះពួកគេត្រូវស្លៀកនូវឯកសណ្ឋានសាលាតាមតួនាទីរបស់តួអង្គក្នុងភាពយន្ត។ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺ Park Shin Hye មានអ្នកគាំទ្រប្រៀបធៀបរូបថតរបស់នាងកាលនាងសម្ដែងក្នុងរឿង The Heirs ឆ្នាំ ២០១៣ ជាមួយនឹងរូបថតរបស់នាងស្លៀកឯកសណ្ឋានសិស្សក្នុងរឿង Doctor Slump ឆ្នាំ ២០២៤ បើប្រៀបធៀបទោះបីជា ១១ឆ្នាំបានកន្លងផុតទៅក៏ដោយ ប៉ុន្តែមុខមាត់មុខរបស់ Park Shin Hye នៅតែស្រស់ស្អាតនិងក្មេងជាងវ័យដដែល។
លើសពីនេះទៀតសោត តារាស្រីរូបនេះមានកូនមួយក្នុងបន្ទុកហើយ ប៉ុន្តែនៅពេលនាងត្រលប់មកសម្ដែងរឿងដោយស្លៀកពាក់ឯកសណ្ឋានសិស្ស Park Shin Hye នៅតែរក្សាបានតំណែងជាតួស្រីបែបយុវវ័យដែល។ជាពិសេសក្នុងភាគថ្មីក្រោមចំណងជើងថា Doctor Slump ផលិតឆ្នាំ ២០២៤ សម្រស់ស្រស់ត្រកាលរបស់នាង នៅតែទាក់ទាញការចាប់អារម្មណ៍យ៉ាងធំធេងពីអ្នកទស្សនា។

ក្នុងនោះផងដែរ អ្នកគាំទ្ររឿងភាគកូរ៉េ The Heirs ឆ្នាំ ២០១៣ បានចែករំលែកនូវរូបភាពរបស់នាងកាពល១១ឆ្នាំមុននិងបច្ចុប្បន្ននេះយ៉ាងព្រោងព្រាត លើបណ្ដាញអ៉ិនធើណេត ហើយបញ្ចេញមតិស្របគ្នាថា នាងនៅតែសក្តិសមជាក្មេងស្រី ថ្វីបើរៀបការមានស្វាមីហើយក្ដី។ ប៉ុន្តែក្នុងដួងចិត្តទស្សនិកជន ពួកគេថា គ្មានថ្ងៃប្រែប្រួលឡើយ បើដាក់នាងជាតួអង្គសិស្សសាលាគ្រប់រឿងដែលនាងសម្ដែង។
សូមបញ្ចាក់ដែរថារឿងភាគកូរ៉េ The Heirs បញ្ចាំងឆ្នាំ ២០១៣ Park Shin Hye បានសម្ដែងជាតួឯកស្រីជាមួយនឹងតារាប្រុស Lee minho ដោយក្នុងភាពយន្តមួយនោះនិយាយពីគូស្វាមីភរិយាវ័យក្មេងមួយគូ ដែលមានប្រវត្តិផ្ទុយគ្នា ត្រូវតែរុករកតាមរយៈការរឹតត្បិតផ្សេងៗក្នុងសង្គម និងប្រយុទ្ធប្រឆាំងនឹងបទដ្ឋានដែលធ្វើឡើងដោយគ្រួសារអ្នកមានទ្រព្យ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កីឡាករបាល់ទាត់២រូប ប្រជែងប្រជាប្រិយភាពលើម៉ាក់យីហោធំៗ លើសតារាកូរ៉េផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


