ជីវិតកម្សាន្ដ
ដួង សុខគា ប្រកាសឆន្ទៈនៅបន្តខំប្រឹងដើម្បីវប្បធម៌ អក្សរសាស្ត្រ សីលធម៌ សុជីវធម៌ និងមនុស្សធម៌
តារាពហុជំនាញអាចលេងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណលោក ដួង សុខគា ជារឿយៗលោកតែងបង្ហាញពីឆន្ទៈបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សា តម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជាកេរ្តិ៍តំណែលមរតកដូនតាដ៏ល្អផូរផង់របស់ខ្មែរ។

យ៉ាងណាពេលនេះលោក ដួង សុខគា ក៏បានចេញមកបញ្ជាក់គោលជំហររបស់ខ្លួនដោយច្បាស់ៗទៅកាន់មហាជនថា លោកនៅតែបន្តខំប្រឹងដើម្បីវប្បធម៌ អក្សរសាស្ត្រ សីលធម៌ សុជីវធម៌ មនុស្សធម៌ និងការអប់រំទៅតាមសមត្ថភាព ឬទេពកោសល្យដែលខ្លួនមាន។ លោកថា បើស្រលាញ់លោកការកូន ឬការចៅហៅលោកទៅច្រៀងទៅបានហើយ។
លោក ដួង សុខគា លើកឡើងថា “ពូ សុខគា នៅតែបន្តខំប្រឹងដើម្បីវប្បធម៌ អក្សរសាស្ត្រ សីលធម៌ សុជីវធម៌ មនុស្សធម៌ និងការអប់រំ ទៅតាមសមត្ថភាពដដែលទេ អូ៎ នែ៎! ស្ងាត់ៗបានហើយ ពូមានកម្លាំងជាងកុំរុញពូឲ្យស្រាំងទិចណាម្យ៉ាងគេមិនដែលយកកង់អាគុយទៅអូសឡានជាប់ផុងនោះទេ ជឿពូទៅ”។ ក្នុងនោះលោក សុខគា ក៏បានប្រកាសស្វែងរកលោកគ្រូ អ្នកគ្រូ ដែលចេះភ្លេង ឬបទចម្រៀងបុរាណៗ ហើយកប់ទុកនោះដើម្បីធ្វើសម្ភាសន៍ ថតទុកជាឯកសារមេរៀនដើម្បីកុំឲ្យបាត់។

គួរបញ្ជាក់ដែរថា តារាប្រុសពហុជំនាញលោក ដួង សុខគា កាលពីថ្មីៗនេះក៏បានចេញមកបំផុសឲ្យមហាជនខ្មែរគួរចូលរួមគាំទ្រលើកស្ទួយនូវវិស័យសិល្បៈបុរាណខ្មែរផ្នែកចម្រៀងអាយ៉ៃដែលជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរបានបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយកុំឲ្យមានការបាត់បង់។
ប្រាកដណាស់អ្នកសិល្បៈជើងចាស់គឺលោក ដួង សុខគា គេសង្កេតឃើញថា កន្លងមកលោកតែងចេញមុខព្រួយបារម្ភពាក់ព័ន្ធលើការបាត់បង់វិស័យសិល្បៈបុរាណមួយចំនួន។ ដួង សុខគា ក៏ជាអ្នកសិល្បៈដែលមានជំនាញលេងសិល្ប:បានស្ទើរតែគ្រប់ទម្រង់ទាំងបុរាណ សម័យ កំប្លែង និងបទចម្រៀងភ្លេងការជាដើម។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រយល់ថា លោកជាបុគ្គលគំរូល្អសម្រាប់សង្គមពិសេសយុវជនខ្មែរផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


