ជីវិតកម្សាន្ដ
អតីតមិត្តប្រុស Ice បដិសេធថា ខ្លួនមិនបានធ្វើឲ្យនាងជួបវិបត្តិផ្លូវចិត្តទេ
Stefan Isler អតីតមិត្តប្រុសរបស់ Ice Preechaya បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានបែកគ្នាកាលពីឆ្នាំមុនពិតមែន និងនៅតែរាប់អានគ្នាជាមិត្ត។ ប៉ុន្តែមនុស្សដែលនាងសំដៅនោះមិនមែនជាលោក ហើយខ្លួនផ្ទាល់ក៏ពុំដែលធ្វើឲ្យនាងមានវិបត្តិផ្លូវចិត្តដែរ។
ទោះយ៉ាងណាក៏ដោយ តាមរយៈសំណេរដែលតារាសម្ដែងស្រី Ice Preechaya បង្ហោះសារត្អូញត្អែរពាក់ព័ន្ធនឹងអតីតមិត្តប្រុស វាក៏បានក្លាយជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងចង្កោមសិល្បៈថៃ មុននឹងមហាជនជាច្រើនងាកមកចាប់អារម្មណ៍ Stefan ខណៈដែលអ្នកគាំទ្ររបស់ Ice កំពុងតែប៉ានស្មានថាអាចជារូបលោកជាផ្នែកនៃហេតុផលដែលតារាស្រីវ័យក្មេងរូបនេះជួបវិបត្តិធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។
ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ Stefan បានបង្ហោះ IG Story ផ្ទាល់ខ្លួន ទម្លាយការពិតដោយឈប់ឲ្យគ្រប់គ្នាយល់ច្រឡំថា រូបលោកគឺជាដើមហេតុធ្វើឲ្យអតីតមិត្តស្រី ជួបបញ្ហាទ្រាំលែងបាន។ ក្នុងនោះផងដែរ Stefan ប្រាប់ថា លោកបានឆាតទៅសួរសុខទុក្ខនា ងព្រមទាំងលើកទឹកចិត្តឲ្យនាងរឹងមាំ។

លើសពីនេះ អតីតមិត្តប្រុសបានផ្ញើសារយ៉ាងវែងពន្យល់ពីស្ថានភាពចុងក្រោយរបស់ខ្លួននិង Ice ថា “បងៗអ្នកយកព័ត៌មានមិនចាំបាច់ហៅខ្ញុំទៅបញ្ចាក់ទេ។ Ice និងខ្ញុំបានបែកគ្នាកាលពីឆ្នាំមុន ពួកយើងគឺជាមិត្តភក្តិដ៏ល្អ ហើយតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក។ ខ្ញុំសូមប្រាប់នៅទីនេះថា ខ្ញុំមិនមែនជាដើមហេតុធ្វើឲ្យនាងទៅជាបែបនេះទេ។ តាំងពីថ្ងៃកើតហេតុមក ខ្ញុំប្រញាប់ទាក់ទងទៅគាត់ព្រោះបារម្ភ យើងនិយាយគ្នាជានិច្ចមិនដែលទុកគ្នាចោលឡើយ។
យ៉ាងណាមិញ បន្ទាប់ពីរូបលោកបានបកស្រាយថាខ្លួនមិនមែនជាដើមហេតុដែលធ្វើឲ្យអតីតមិត្តស្រីធ្លាក់ក្នុងសភាពបែបនេះទេ ហ្វេនៗដែលជាអ្នកគាំទ្រពួកគេកន្លងមក ហាក់មានការធូរចិត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយ ម្នាក់ៗនៅតែបារម្ភពីសុខទុក្ខរបស់នាង ខណៈដែលជំងឺបាក់ទឹកចិត្តលុកលុយលើផ្លូវចិត្តនាងសាជាថ្មី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តម្នាក់ដាច់ចិត្តទម្លាយស្ថានភាព Ice ថា ជិវិតនាងរាល់ថ្ងៃ ដូចតួស្រីក្នុងរឿងមរណមាតា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


