ជីវិតកម្សាន្ដ
ស្ថានភាពលោកគ្រូ សាំង សារឿន ត្រូវបានចោះដាក់ឫស័របេះដូង
ទស្សនិកជនពិតជាបានស្គាល់ច្បាស់ពីតួឯកល្ខោនបាសាក់ដ៏ល្បីឈ្មោះ គឺ លោកគ្រូ សាំង សារឿន ដែលពេលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យ។ លោកគ្រូ សាំង សារឿន គឺជាតួសម្តែងល្ខោនបាសាក់ក្នុងក្រុមល្ខោនបាសាក់ខេត្តកំពង់ចាមវង់ទី ២។

តាមរយៈ អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា ស្ថានភាពជាក់ស្ដែងពេលនេះ លោកពូ សាំង សារឿន ត្រូវបានចោះដាក់ឫស័របេះដូងហើយ ដោយមានអាការធ្ងន់ធ្ងរខ្លាំង កំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យ ព្រះកេតុមាលា។

អ្នកនាង ខាត់ សុឃីម បានបន្តថា «ខ្ញុំបានមកសួរសុខទុក្ខផ្ទាល់ ដូច្នេះសូមបងប្អូនសិល្បករ-សិល្បការិនីទាំងអស់ ដែលបានស្គាល់លោកគ្រូសិល្បៈល្ខោនបាសាក់ មេត្តាជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារគាត់ផង ដោយក្ដីអនុគ្រោះ និងការគោរពស្រឡាញ់ ខ្ញុំជួយគាត់តាមលទ្ធភាព ជូនពរលោកពូឆាប់ជា ខាងក្រោមនេះគឺជា QR code ធនាគាររបស់ប្រពន្ធលោកគ្រូផ្ទាល់ សូមជួយស៊ែរម្នាក់ ១ ផង»។

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបន្ថែមថា «ខ្ញុំនឹងកាត់ប្រាក់ចំណេញពីការលក់ផលិតផល Mochy របស់ខ្ញុំ ជួយបងប្អូនសិល្បៈដែលជួបបញ្ហា(ពេលនេះហើយដែលត្រូវសិល្បៈជួយគ្នា)»។

ដំណឹងខាងលើនេះដែរ គេឃើញមានសិល្បករ-សិល្បការិនី ព្រមទាំងមហាជនអ្នកគាំទ្រ បានសម្តែងក្តីព្រួយបារម្ភ និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


