ជីវិតកម្សាន្ដ
មិត្តប្រុស Taylor Swift សរសើរសិង្ហបុរីពេញៗមាត់ថាមានហេដ្ឋារចនាសម្ព័ន្ធល្អ តែអាមេរិកអត់មានដូច
កីឡាករបាល់អោបអាមេរិក Travis Kelce និងជាមិត្តប្រុសរបស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Taylor Swift បានសម្តែងការកោតសរសើរចំពោះស្ថាបត្យកម្មទំនើប និងរចនាយ៉ាងល្អរបស់ប្រទេសសិង្ហបុរី ដែលគាត់កត់សម្គាល់ថាមិនមាននៅក្នុងសហរដ្ឋអាមេរិកទេ។
Kelce បានឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចផ្ទាល់ខ្លូនទៅកាន់រដ្ឋក្នុងទីក្រុង អំឡុងពេលបង្ហាញខ្លួនរបស់គាត់នៅលើភាគថ្មីៗនៃផតឃែស្ថក្រោមចំណងជើងថា New Height ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលក្រោយឃើញភ្លើងនៅតាមដងផ្លូវ”។

ក្នុងនោះលោកថែមទាំងបញ្ចាក់ច្បាស់ៗថា “ភ្លើងតាមដងផ្លូវ ភ្លើងអគារ ចំណតឡានក្រុង ភ្លើងដែលពួកវាមាននៅទីនោះគឺស្អាតណាស់ ប៉ុន្តែយើងមិនមានបែបនេះអាមេរិកទេ”។
កីឡាករបាល់អោប Kelce បាននិយាយបន្ថែមទៀតថា ក្នុងនាមជាមនុស្សម្នាក់ដែលមានចំណូលចិត្តលើវិស័យសាកវប្បកម្ម គាត់បានទៅទស្សនា Flower Dome ដែលជាផ្ទះកញ្ចក់ដ៏ធំបំផុតក្នុងពិភពលោកហើយមានតែនៅក្នុងប្រទេសសិង្ហបុរី។ គាត់ក៏បានឃើញ Marina Bay Sands ដែលគាត់ប្រដូចទៅនឹងទូកនៅលើកំពូលសសរទាំងបី ដោយកត់សម្គាល់ពីរបៀបដែលអគារនួយនោះស៊ីគ្នានឹងរូបភាពនៃប្រទេសសិង្ហបុ រីដែលគាត់បានឃើញ មុនពេលទៅកម្សាន្តនៅទីនោះ។
អត្តពលិករូបនេះបានសង្ខេបថា “អ្វីគ្រប់យ៉ាងនៅទីនោះគឺជាបច្ចេកវិទ្យាខ្ពស់ ហើយអ្នកអាចប្រាប់បានថា វាត្រូវបានគ្រោងទុកយ៉ាងល្អពីទស្សនៈស្ថាបត្យកម្ម”។
Kelce ត្រូវបានគេរាយការណ៍ថា ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ០៧ ខែមីនាដើម្បីជួបជាមួយមិត្តស្រី Taylor Swift និងចូលរួមការសម្ដែងចំនួនពីរក្នុងចំណោមការសម្ដែងដែលលក់អស់ចំនួនប្រាំមួយរបស់នាង នៅក្នុងរដ្ឋទីក្រុងនិងជាការប្រគំតន្រ្តី The Eras Tour” ។ អ្នកទាំងពីរត្រូវបានគេឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានជប៉ុនក្នុងបរិវេណរមណីយដ្ឋាន Marina Bay Sands នៅល្ងាចបន្ទាប់។
លើសពីនេះទៀតដែរ បន្ទាប់ពីការបញ្ចប់នៃដំណើរកម្សាន្តនៅប្រទេសសិង្ហបុរីរបស់ Taylor Swift កាលពីថ្ងៃទី ០៩ ខែមីនា អ្នកទាំងពីរបានធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ យោងទៅតាមព័ត៌មាន E! News បញ្ចាក់ថា ពួកគេមានវត្តមាននៅក្នុងពិធីជប់លៀង Oscar កាលពីថ្ងៃទី ១០ ខែមីនានៅទីក្រុង Los Angeles ដែលជាព្រឹត្តិការណ៍មួយដែលទាក់ទាញតារាល្បី ៗ ដូចជាតារាសម្តែង Cillian Murphy, Leonardo DiCaprio និង Jennifer Lawrence ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift និងមិត្តប្រុស កំពុងផ្អែមល្ហែមនៅសិង្ហបុរី ក្រោយប្រគំតន្រ្តីចប់សព្វគ្រប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


