ជីវិតកម្សាន្ដ
រាម និង មាស សុខសោភា ប្រកាសឆន្ទៈរួមគ្នា
ភ្នំពេញ ៖ ដូចមហាជនបានដឹងស្រាប់ហើយនៅទីបំផុតតារាចម្រៀងសំនៀងផ្អែមមានប្រជាប្រិយភាព មាស សុខសោភា ដូចដែលការត្រៀមទុកគឺនាងបានសម្រេចចិត្តយ៉ាងច្បាស់បង្ហាញវត្តមានផ្លូវការនៅផលិតកម្មថ្មី រាម ដោយក្នុងនោះកុងត្រារយៈពេល១ឆ្នាំ។

ពិធីស្វាគមន៍ មាស សុខសោភា និង សម្ពោធផលិតកម្ម រាម នេះបានប្រព្រឹត្តទៅយ៉ាងមានភាពអូអរបំផុតដោយមានវត្តមានសិល្បករ-ការិនីល្បីល្បីៗព្រម ទាំងភ្ញៀវកិត្តិយសជាច្រើនទៀងបានចូលរួមអបអរ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលដឺព្រេមៀ សែនសុខ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ។

នៅក្នុងសន្និសីទសារព័ត៌មានតារាចម្រៀង មាស សុខសោភា បានថ្លែងបញ្ជាក់អំពីគោលជំហរនិងស្រាយនូវមន្ទិលរបស់មហាជនចំពោះការសម្រេចចិត្តហក់ចូលមករួមរស់ជាមួយគ្រួសារផលិតកម្មរាមថា ការសម្រេចចិត្តចូលផលិតកម្ម រាម នេះគឺជាជម្រើសដ៏ល្អប្រសើរមួយរបស់នាងដោយយល់ឃើញថា មហាជននិងមិត្តៗយុវវ័យនៅតែបន្តការគាំទ្រហើយស្រលាញ់នាងដូចដើម។

តារាស្រី មាស សុខសោភា បានប្រកាសជំហររបស់ខ្លួនដោយភាពជឿជាក់ថា ការសម្រេចចិត្តចូលផលិតកម្មរាម រហូតឈានដល់ធ្វើការចុះកិច្ចសន្យារយៈ១ឆ្នាំនេះ គឺកើតចេញពីបេះដូងនិងក្តីស្រលាញ់រវាងនាងនិងថៅកែផលិតកម្មនេះតែម្តង។ នាងថាក្តីស្រលាញ់ដែលកើតចេញពីបេះដូងនេះទើបធ្វើឲ្យនាង សម្រេចចិត្តចូលផលិតកម្មមួយនេះ។ មិនប្រាកដទេថា កុងត្រា១ឆ្នាំនេះក៏អាចឈានដល់មួយជីវិតផងដែរ។ សម្តីបញ្ជាក់របស់ មាស សុខសោភា។

មាស សុខសោភា ក៏បានបង្ហាញមានជំនឿចិត្តខ្លួន ឯងថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិតនិងការច្រៀងជាពិសេស គឺស្ថិតនៅលើអ្នកគាំទ្រថាតើការគាំទ្របានកម្រិតណា? អ្វីដែលសំខាន់នោះនាងជឿជាក់ថា ហ្វេន ហ្វេនរបស់នាងនៅតែគាំទ្រនិងស្រលាញ់ផងដែរ ។

ដោយឡែក សម្រាប់អគ្គនាយការក៏ដូចជាអគ្គនាយកផលិតកម្ម រាម ក៏បានអះអាងឆន្ទៈរួមគ្នាជាមួយតារាចម្រៀង មាស សុខសោភាថា សម្រាប់ការបើទំព័រដំបូងក៏ដូចជាទៅថ្ងៃអនាគត់ខាងមុខសម្រាប់ផលិតកម្ម គឺមានទស្សនៈវែងឆ្ងាយនិងគោលដៅចំបងធំៗមួយចំនួនទៀតក្នុងការលើកស្ទួយនូវវិស័យសិល្បៈខ្មែរឲ្យកាន់តែមានភាពលេចធ្លោនិងរីកចម្រើនប្លែកជាងមុន។

លោកស្រីអគ្គនាយការបានលើកឡើងថា ការសម្រេចបើកផលិតកម្មរាមដោយចំណាយដើមទុកអស់ យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ក៏ព្រោះតែលោកស្រីស្រលាញ់វិស័យសិល្បៈតាំងពីដំបូងតែលោកស្រីពុំមានឱកាសរំលេចវត្តមានលើវិស័យនេះ ទើបសម្រេចបោះទុនបើកផលិតកម្មដោយខ្លួនឯង។

លោកស្រីបានថា សម្រាប់ការជ្រើសរើសយក មាស សុខសោភា ជាតារាស្រីដំបូងគេនៅក្នុងផលិតកម្មរាម នេះក៏ព្រោះតែលោកស្រីស្រលាញ់ហើយគាំទ្រសម្លេងរាល់បទចម្រៀង មាស សុខសោភា តាំងពីដំបូងមកម្ល៉េះ។

លោកស្រីបានបន្ថែមថា ផលិតកម្មរាម បង្កើតឡើងគ្មានគោលដៅប្រជែងផលិតកម្មណាមួយ ឬទីផ្សារក្នុងស្រុកឡើយ ពោលគឺបង្កើតឡើយដោតក្តីស្រលាញ់ចេញពីបេះដូង ហើយក៏ដើម្បីនាំយកនូវតម្លៃវប្បធម៌ ចម្រៀងខ្មែរបង្ហាញឆាកអន្តរជាតិ។ រាម បង្កើតឡើងដោយគ្មានគោលដៅរកប្រាក់ចំណេញប៉ុន្តែ រាម ធ្វើឡើងដើម្បីចូលរួមថែរក្សាលើស្ទួយដល់វិស័យសិល្បៈខ្មែរគ្រប់ទម្រង់ពិសេសសិល្បៈបុរាណតែម្តង៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


