ជីវិតកម្សាន្ដ
ជូរី ល្អហួស សន្យាចូលរួមការងារសង្គម ធ្វើជាគំរូល្អសម្រាប់យុវតីកម្ពុជា ដើម្បីលើកតម្លៃស្ត្រីទូទាំងសកល
ទីបំផុតម្ចាស់ជ័យលាភី Miss Preteen Junior Idol World 2024 បានវិលត្រឡប់មកដល់ទឹកដីមាតុភូមិកំណើតតាមពេលវេលា និងការកំណត់ហើយ កាលពីរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញនេះ ដោយមានការទៅទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រជាច្រើននៅព្រលានយន្តហោះភ្នំពេញ។

ចំពោះដំណើរនាំយកពាន និងមកុដមកដល់ទឹកដីប្រទេសកម្ពុជារបស់ម្ចាស់មកុដ Miss Preteen Junior Idol World 2024 នាពេលនេះ កាន់តែធ្វើឲ្យមហាជនមានក្តីមោទនភាពខ្លាំងសម្រាប់ជ័យលាភីយុវតី ជូរី ល្អហួស ដែលបានតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិកាលពីថ្មីៗ នេះ។
អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ថែមទៀត គឺ បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានសន្យាក្នុងការចូលរួមការងារសង្គមជាតិ និងធ្វើជាគំរូល្អសម្រាប់យុវតីកម្ពុជា ដើម្បីលើកតម្លៃស្ត្រីទូទាំងសកលលោកផងដែរ។

ល្អហួស បញ្ជាក់ថា «នាងខ្ញុំ មានតែពាក្យថាអរគុណ ក្នុងនាមខ្ញុំជាយុវតី នៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំសន្យាថា នឹងធ្វើកិច្ចការងារសង្គមជាតិឲ្យល្អបំផុត ដោយសេចក្ដីថ្លៃថ្នូរ និងជាគំរូល្អសម្រាប់យុវតីកម្ពុជាជំនាន់ក្រោយ ដើម្បីលើកតម្លៃស្ត្រីទូទាំងសកល សូមថ្លែងអំណរអរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ភាពជោគជ័យមួយនេះគឺសម្រាប់ប្រទេសជាតិរបស់ខ្ញុំ»។
ជាការពិតតាមការកត់សម្គាល់មហាជន និងអ្នកគាំទ្រ បានបង្ហាញមោទនភាពជាមួយការចូលរួមអបអរសាទរ ខណៈបវរកញ្ញាវ័យក្មេងកម្ពុជាយុវតី ជូរី ល្អហួស ដណ្តើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២ ៤ នៅលើទឹកដីប្រទេសថៃ៕
អត្ថបទ ៖ ចាន់រ៉ា








-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


