ជីវិតកម្សាន្ដ
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា Krud Dance Idols
តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលជាផលិតផលដ៏ពេញនិយមផលិតដោយក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី បង្កើតនូវកម្មវិធីរាំ Krud Dance Idols ដែលជាកម្មវិធីបើកទំព័រប្រលងរាំលំដាប់ប្រទេសដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការប្រកួតរាំតែ១គត់របស់កម្ពុជា ដែលនឹងប្រមូលផ្តុំក្រុមរាំជើងខ្លាំងទូទាំងប្រទេសមកប្រកួតតទល់គ្នាយ៉ាងក្តៅគគុកនៅលើឆាករាំដ៏ប្រណិត និងអស្ចារ្យ។ Krud Dance Idols កំពុងតែរង់ចាំអ្នកដែលមានទេពកោសល្យផ្នែករាំ មានបំណងចង់មកដុសខាត់សមត្ថភាព មានភាពជឿជាក់ ភាពក្លាហាន ក្នុងការពង្រឹងសក្តានុពលផ្នែករាំក្នុងប្រទេសកម្ពុជាឲ្យមកឈោងចាប់ក្តីស្រមៃដែលចង់ក្លាយជាកំពូលក្រុមតារារាំលំដាប់ប្រទេស។ បេក្ខភាពទាំងអស់នឹងមានឱកាសក្នុងការទទួលយកបទពិសោធន៍ និងជំនាញក្បាច់រាំប្លែកៗពីគណកម្មការ និងគ្រូបង្វឹកដែលមានជំនាញផ្នែករាំជាច្រើនឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យក្រុមឈ្នះនឹងទទួលបានពានរង្វាន់ជើងឯកក្រុមរាំ Krud Dance Idols ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសព្រមទាំងបានក្លាយជាទូតសុច្ឆន្ទៈផ្នែករាំរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលនឹងមានឱកាសក្នុងការបង្ហាញខ្លួននៅលើឆាកធំៗរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
រួសរាន់ឡើងកុំឲ្យសមត្ថភាពដ៏អស្ចារ្យរបស់អ្នកត្រូវបានកប់ទុកចោល។ ពាក្យចូលរួមប្រកួតចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះតទៅជាមួយនឹងលក្ខខណ្ឌនៃការចូលរួមដូចខាងក្រោម៖
– បេក្ខជនត្រូវចូលរួមចុះឈ្មោះប្រកួតជាក្រុមដែលក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចាប់ពី ៥ ទៅ ៧ នាក់ ដែលមានអាយុចាប់ពី១៥-២៨ឆ្នាំ ក្នុងនោះអាចមានសមាជិកជាជនជាតិបរទេស២នាក់ (បញ្ជាក់ពេលប្រកួតមានតែសមាជិក៥នាក់ប៉ុណ្ណោះដែលអាចបង្ហាញសមត្ថភាពនៅលើវេទិកា )
- បេក្ខជនត្រូវរាំជាមួយនឹងបទអ្វីក៏បាន (ចាប់ពី២នាទីឡើងទៅ)
– ចំពោះបេក្ខភាពដែលជាប់ទៅវគ្គ៣០ក្រុមចុងក្រោយ ក្រុមការងាររបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងធ្វើការទំនាក់ទំនងទៅផ្ទាល់ ។
– សិល្បៈករដែលជាប់កុងត្រា ឬមិនជាប់កុងត្រា ក៏អាចចូលរួមបានដែរ។
– ក្រុមចូលរួមប្រកួតនីមួយៗត្រូវបង្ហោះវីដេអូ (ចាប់ពី?នាទីឡើងទៅ) ដែលចង់ដាក់ប្រកួត នៅលើ ??????? ផ្ទាល់ខ្លួនមានដូចជា ????????, ??????, ????????? ហើយត្រូវ ??? មកកាន់ ?????? ????? ???????? របស់កម្មវិធី ???? ????? ????? ផេកផ្លូវការទាំង? រួមជាមួយនឹង ??????? #kruddanceidols
កម្មវិធី ???? ????? ????? នឹងមានបេសកកម្មទៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាព។ កុំភ្លេចកាន់ដៃក្រុមរបស់អ្នកមកដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា! តស់នៅចាំដល់ណាទៀត រួសរាន់ឡើងសម្រេចក្តីស្រមៃដ៏អស្ចារ្យរបស់អ្នក! ចំពោះព័ត៌មានបន្ថែម កុំភ្លេចតាមដានផេកផ្លូវការរបស់ Krud Energy និង Krud Dance Idols !


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


