ជីវិតកម្សាន្ដ
តួឯកស្រី F4កូរ៉េ រស់ក្នុងចំណតរថយន្តនៅសាកលវិទ្យាល័យ ក្រោយលែងលះជាមួយស្វាមី
តារាសម្ដែង Goo Hye Sun និងជាតួឯកស្រីក្នុងរឿងតួស្រី F4កូរ៉េ បានលាតត្រដាងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា បច្ចុប្បន្ននេះនាងមិនមានទីលំនៅអចិន្ត្រៃយ៍ ហើយបានរស់នៅក្នុងចំណតរថយន្តរបស់សាកលវិទ្យាល័យតែប៉ុណ្ណោះ។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនជាច្រើនហាក់មានការភ្ញាក់ផ្អើលសឹងមិនជឿឡើយ។

យោងតាម Nate បញ្ចាក់ថា ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី “Real or Reel” របស់ទូរទស្សន៍ tvN កាលពីថ្ងៃទី ១៦ ខែឧសភា Goo Hye Sun បានបង្ហាញថានៅពេលដែលនាងកំពុងរៀបចំសម្រាប់ការប្រលងចុងក្រោយនៅសកលវិទ្យាល័យ នាងបានជ្រើសរើសស្នាក់នៅក្នុងចំណតរថយន្តរបស់សាលាជាកន្លែងដែលនាងញ៉ាំនិងគេងក្នុង រថយន្តផ្ទាល់ខ្លួនតែម្ដង។
តារាស្រីរូបនេះបានរក្សាអនាម័យខ្លួនជាមួយនឹងកន្សែងសើម ហើយម្តងម្កាលបានទៅមើលបណ្ណាល័យសាលាដោយស្លៀកខោ និងអាវធំ ដោយជ្រើសរើសសាប៊ូកក់សក់ស្ងួតជាងការកក់សក់បែបបុរាណ។ ក្នុងនោះផងដែរ នាងបានពន្យល់ថា «បច្ចុប្បន្នខ្ញុំមិនមានកន្លែងជាក់លាក់សម្រាប់រស់នៅទេ ខ្ញុំស្ទើរតែគ្មានផ្ទះសម្បែង។ ខ្ញុំធ្លាប់ទៅផ្ទះម្តាយខ្ញុំនៅ Incheon ប៉ុន្តែអំឡុងពេលប្រឡង ឬថ្ងៃសំខាន់ៗ ខ្ញុំដេកក្នុងឡាន ឬនៅបណ្ណាល័យ»។

លើសពីនេះ តារាសម្ដែងស្រីកូរ៉េថែមទាំងបញ្ចាក់ទៀតថា ដំបូងឡើយនាងរស់នៅក្នុងបន្ទប់សិក្សាមួយទល់មុខសាលា ប៉ុន្តែត្រូវផ្លាស់ទៅចំណតរថយន្ត នៅពេលដែលកិច្ចសន្យារបស់នាងបានបញ្ចប់ឆមាសចុងក្រោយ ហើយកន្លែងនោះបានឈប់ផ្តល់ការជួលរយៈពេលខ្លី។
តារាស្រីវ័យ៣៩ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា “ការសិក្សា និងបញ្ចប់ការសិក្សារបស់ខ្ញុំបច្ចុប្បន្នមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ ដូចដែលឪពុកម្តាយរបស់ខ្ញុំប្រាថ្នា” ដោយបន្ថែមថា ម្តាយរបស់នាងមានបំណងចង់ឲ្យនាងបន្តការសិក្សាថ្នាក់បណ្ឌិត។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងភាគទូរទស្សន៍ មានការព្រួយបារម្ភជាសាធារណៈថាជីវិតរបស់ Goo Hye Sun បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីការលែងលះ ពីតារាសម្តែង Ahn Jae Hyun ក្នុងឆ្នាំ ២០១៩ រួមទាំងការបាត់បង់ផ្ទះរបស់នាងផងដែរ។ ជាការឆ្លើយតប នាងបានធានាដល់អ្នកតាមដានរបស់នាងនៅលើ Instagram ថា “ហេតុផលដែលខ្ញុំមិនមានផ្ទះនៅពេលនេះ គឺខ្ញុំកំពុងសាងសង់ផ្ទះនៅជិតសាលារៀន”។
នាងបានបន្ថែមថា “ខ្ញុំបានទិញផ្ទះមួយសម្រាប់សមាជិកគ្រួសាររបស់ខ្ញុំម្នាក់ៗ ហើយមួយផ្នែកធំនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ខ្ញុំកំពុងត្រូវបានបែងចែកសម្រាប់ការចំណាយលើថ្លៃសិក្សា និងអាហារសម្រាប់កូនតូចៗរបស់ខ្ញុំ។ ខ្ញុំកំពុងរៀបចំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយគ្រោងនឹងវិនិយោគទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ក្នុងការចំណាយលើការអប់រំនាពេលអនាគត”។
Goo Hye Sun ត្រូវបានគេស្គាល់ថា ដោយសារតែនាងបានដើរតួនាទីនៅក្នុងរឿងភាគទូរទស្សន៍កូរ៉េខាងត្បូង “Boys Over Flowers” ឬ F4 យ៉ាងល្អឯកបំផុត ហើយកាលណោះរឿងភាគមួយនេះទទួលនានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីសូម្បីតែប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ នាងក៏សកម្មជាអ្នកដឹកនាំ អ្នកនិពន្ធ វិចិត្រករ និងតន្ត្រីករផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រលែងចាត់ទុក Seungri ជា Idol ក្រោយ BBC ទម្លាយឃ្លិបហឹង្សាលើស្ត្រី កាលប៉ុន្មានឆ្នាំមុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


