ជីវិតកម្សាន្ដ
តារាចម្រៀងរ៉េប 1NE ចេញមុខច្រានចោលករណីសង្ស័យបៀតបៀននារីម្នាក់នៅបាត់ដំបង
បន្ទាប់ពីមានការសង្ស័យជុំវិញករណីធ្លាយរឿងនារីម្នាក់នៅបាត់ដំបងរងការបំពានបៀតបៀនផ្លូវភេទទីបំផុតតារាចម្រៀងរ៉េបវ័យក្មេង1NEបានចេញមុខបកស្រាយ និងច្រានចោលពាក់ព័ន្ធការសង្ស័យមួយចំនួនមកលើរូបលោក។

ទោះបីយ៉ាងណា តារារ៉េបរូបនេះក៏បានអង្វរស្នើសុំដល់មហាជនបញ្ឈប់ការយល់ច្រឡំមកលើរូបលោកតទៅទៀត ព្រោះក៏មានឪពុកម្តាយបងប្អូនដែលទទួលរងឥទ្ធិពលមួយនេះដែរ។ លោកបញ្ជាក់ថា រូបលោកមិនបានប្រព្រឹត្តដូចដែលគេបានចោទនោះទេ សូមមេត្តាឈប់ផ្សព្វផ្សាយ ឬក៏ចែកចាយព័ត៌មានដែលមិនពិតនោះទៀត ហើយលោកស្ងប់ស្ងាត់មួយរយៈដោយសារចាំមើល តើគេនឹងធ្វើបែបណាទៀត?
តារារ៉េប1NE បាននិយាយទៀតថា “ខ្ញុំរក្សាភាពស្ងប់ស្ងាត់ពីព្រោះខ្ញុំចង់ដឹងថារឿងទាំងអស់នេះកើតចេញពីណាឱ្យពិតប្រាកដ តើគេបង្ហោះក្នុង social media ក្នុងគោលបំណងអ្វី? តើរឿងនេះពិតមែនដែរ ឬទេ? ពីព្រោះមិនទាន់មានការបញ្ជាក់ ឬបញ្ចេញឈ្មោះនោះទេ ខ្ញុំសូមរុញច្រានចោលគ្រប់ព័ត៌មានដែលបានវាយប្រហារ ក៏ដូចជាបញ្ចេញឈ្មោះរូបខ្ញុំបាទ”។

លោក 1NE បានលើកឡើងបន្ថែមថា លោកសូមអង្វរឈប់បង្ខូចកេរ្តិ៍ឈ្មោះលោកទៀត ព្រោះលោកក៏មានឪពុកម្តាយបងប្អូនដែលទទួលរងឥទ្ធិពលមួយនេះដែរ។

គួរបញ្ជាក់ថាថ្មីៗនេះ មានការចែករំលែករឿងរ៉ាវដ៏ភ្ញាក់ផ្អើលខ្លាំងថ្មីមួយទៀតបន្ទាប់ពីមានការទម្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកករណីនារីម្នាក់ដែលត្រូវបានក្រុម Rappers ល្បីឈ្មោះ ២នាក់រួមនឹងបក្សពួកបៀត.បៀនផ្លូវភេទខណៈជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


