Connect with us

ជីវិតកម្សាន្ដ

សាយ រំភើប ខណៈជោគជ័យកម្មវិធី”រត់ដោយបេះដូង” ដើម្បីបរិច្ចាគជួយអនាគតកុមារអូទីហ្សឹម

បានផុស

នៅ

លោក អ៊ួន បឋម ហៅ សាយ ដែល​ជា​តារា​ចម្រៀង Original Song បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង ខណៈ​ជោគជ័យ​កម្មវិធី “​រត់​ដោយ​បេះដូង”​ ដើម្បី​បរិច្ចាគ​ទៅកាន់​សាលា​ទន្សាយ​ ដើម្បី​អនាគត​កុមារ​អូ​ទី​ហ្សឹ​ម​ ដែល​ប្រព្រឹត្តិទៅបាន​យ៉ាង​រលូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត​លោក អ៊ួ​ន បឋម ហៅ សាយ កាលពី​ថ្មីៗ​ កន្លង​មក​ បាន​ចេញមក​បំផុស​ជាថ្មី​នូវ​កម្មវិធី​មនុស្សធម៌ “​រត់​ដោយ​បេះដូង​”​ ក្នុងការ​ស្វែងរក​ការចូលរួម​បរិច្ចាគ​ទៅកាន់​សាលា​ទន្សាយ​ដើម្បី​អនាគត​កុមារ​អូ​ទី​ហ្សឹ​ម ​ដែល​កម្មវិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ០១ ខែ​មិថុនា ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

បន្ទាប់ពី​ទទួលបាន​ការគាំទ្រ ​និង​ជោគជ័យ លោក សាយ បានបញ្ជាក់​ថា​ លោក​សូម​ថ្លែង​អំណរ​គុណ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី “​រត់​ដោយ​បេះដូង​” ដែល​ប្រព្រឹត្តិទៅបាន​យ៉ាង​រលូន​កាលពី​ថ្ងៃទី​ ០១ មិ​ថុនា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

តារាចម្រៀង សាយ បាន​និយាយទៀតថា ​”​កម្មវិធី​”​រត់​ដោយ​បេះដូង​”​ មាន​កុមារ​អូ​ទី​ហ្សឹ​ម​ចូលរួម​ចំនួន​ ១១១ ​នាក់​ លោកគ្រូ អ្នកគ្រូ​ចំនួន ២៦​ នាក់ អាណាព្យាបាល​ ១០១​ នាក់​ និង​អ្នកចូលរួម​ជា​សប្បុរសជន​ចំនួន​ប្រមាណ ​២០០​ នាក់​ ដែល​ធ្វើឲ្យ​កម្មវិធី​មួយ​នេះ​ដំណើរការ​ទៅដោយ​ក្តី​ស្រលាញ់ មេត្តា​ដល់​កុមារ​អូ​ទី​ហ្សឹ​ម និង​យ៉ាង​សប្បាយរីករាយ​ជាមួយ​ការ​ចងចាំ​ល្អៗ ​រួមគ្នា។

ទន្ទឹមគ្នានេះ​លោក សាយ បាន​បន្ថែមថា​ ”ពួកយើង​សង្ឃឹម​ថា ​ពុក​ម៉ែ​បងប្អូន​ នឹងចូលរួម​បរិច្ចាគ​ទៅ​កាន់​សាលា​រៀន​ទន្សាយ​ទាំងអស់គ្នា ​ពុក​ម៉ែ​បងប្អូន​ដែលមានបំណង​ចង់​បរិច្ចាគ​ទៅកាន់​សាលា​ទន្សាយ​ សូម​ធ្វើការ​បរិច្ចាគ​ដើម្បី​អនាគត​កុមារ​អូ​ទី​ហ្សឹ​ម​ ចូលរួម​រត់​ជាមួយ​ពួកយើង​ដើម្បី​អនាគត​កុមារ​អូ​ទី​ហ្សឹ​ម​”។

សូម​បញ្ជាក់ដែរថា ​តារាចម្រៀង​ Original Song​ លោក អ៊ួន បឋម ហៅ សាយ ត្រូវបាន​មហាជន​អ្នក​គាំទ្រ​ចាត់ទុកថា ​លោក​គឺជា​សិល្បករ​ខ្មែរ​មួយរូប​ដែល​លេចធ្លោ​តាមរយៈ​កិច្ចការងារ​ចូលរួម​សង្គម ពិសេស​កន្លងមក សាយ បាន​បង្កើត​កម្មវិធី​រត់​ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​ដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤

ព័ត៌មានជាតិ៩ នាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៩ នាទី មុន

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ២០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម