ជីវិតកម្សាន្ដ
ភាពយន្ត “The Idol” ធ្លាប់រងការរិះគន់ថាមានឈុតស្រើបស្រាលច្រើន តែពេលនេះ Jennie កាន់តែល្បី
Jennie ធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះតួនាទីរបស់នាងក្នុងភាពយន្ត The Idol ខណៈដែលឈុតឆាករសើបរបស់តារាចម្រៀងស្រីក្នុងរឿងនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនអាចទទួលយកបានរហូតបញ្ចេញមតិរិះគន់ថាជារឿងកុនអាសអាភាសមិនគួរនាងទទួលថតឡើយ។
ភាពយន្តនេះ ក៏បានធ្វើឲ្យកេរ្តិ៍ឈ្មោះ និងមុខមាត់របស់សមាជិកក្រុម BlackPink ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងជាយូរមកហើយ។ ដោយសារតែ Jennie ត្រូវបានគេចាត់ទុកថា មិនស័ក្តិសមសម្រាប់ការបង្ហាញឈុតឆាក 18+ ដ៏ហួសហេតុពេកនៅក្នុងរឿងបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ ពេលមើលទៅផ្នែកវិជ្ជមាន Jennie ក៏ទទួលបានផលច្រើនពីគម្រោងភាពយន្តនេះ។ នោះគឺជាការរួមចំណែកដល់បទចម្រៀងចំណងជើង One Of The Girls ជាមួយតារាចម្រៀង The Weeknd និង LiLy Rose Depp ។
មកទល់ពេលនេះ បទចម្រៀង One Of The Girls មានអ្នកចូលមើលដល់ទៅ ២៦១ លានដង ទាំង MV និង Audio ដែលគ្រប់គ្រងលើតារាងធំៗនិងតូច រួមទាំង Billboard Hot 100 ដែលទទួលបានវិញ្ញាបនបត្រដ៏កិត្យានុភាពជាបន្តបន្ទាប់។ ទោះបីជានាងទើបតែលេចមុខជាតារាចម្រៀងដ៏មានទេពកោសល្យ មិនអាចប្រកែកបានថា នាងបានរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យនៃបទនេះ។
ទន្ទឹមនោះដែរ សមិទ្ធិផលដែល Jennie សម្រេចបាននៅពេលរួមចំណែកបញ្ចេញសំឡេងរបស់នាងក្នុងបទចម្រៀង The Idol គឺជាអ្វីដែលសិល្បករ Kpop ជាច្រើនមិនធ្លាប់ទទួលបាន។ ទោះបីជានាងទទួលបានការរិះគន់ច្រើនចំពោះការសម្ដែងរបស់នាងក៏ដោយ ក៏តារាស្រីកូរ៉េរូបនេះបានពង្រឹងភាពខ្លាំងខាងផ្នែកតន្ត្រីរបស់នាងយ៉ាងច្បាស់ជាមួយនឹងបទចម្រៀង The Idol ។

ក្នុងកម្មវិធី Met Gala តារាចម្រៀងកើតឆ្នាំ ១៩៩៦ មិនអាចលាក់បាំងអារម្មណ៍រំភើបរបស់ខ្លួនបានឡើយ នៅពេលចែករំលែកអំពីអាល់ប៊ុមថ្មីនាងថា៖ “ទើបតែឆ្នាំនេះខ្ញុំបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន សហការជាមួយម៉ាកល្បីៗជាច្រើន ហើយក្រៅពីនេះខ្ញុំក៏បានពិសោធន៍ជាមួយបទចម្រៀងថ្មីៗជាច្រើនជាមួយ សិល្បករផ្សេងៗគ្នាជាច្រើន វាគឺជាការចាប់ផ្តើមសម្រាប់ខ្ញុំ ហើយអ្វីគ្រប់យ៉ាងគឺអស្ចារ្យ គ្រប់ជំហានដែលខ្ញុំធ្វើ។ ខ្ញុំក៏មានច្រើនទៀតដែលចេញអាល់ប៊ុមរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងទន្ទឹងរង់ចាំវាផងដែរ”។
យ៉ាងណាមិញ ចាប់តាំងពីភាពយន្ត “The Idol” ចាក់បញ្ចាំងជាសាធារណៈមក Jennie សមាជិកក្រុម BLACKPINK តែងតែទទួលរងនៅការរិះគន់ជាច្រើននៅក្នុងរឿងដែលនាងសម្រេចសម្ដែងលើកដំបូង។ ក្នុងនោះតាំងពីចេញវគ្គមួយមក តារាស្រីរូបនេះត្រូវគេប្រៀបធៀបជាមួយសមាជិកក្រុមនិងតារាផ្សេងៗទៀតផងដែរ។ ដ្បិតថាថាទទួលរងការរិះគន់នៅជុំវិញពិភពលោកក៏ដោយ ប៉ុន្តែក៏នៅតែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសម្រុកការពារនាង ក្រោយត្រូវគេលាបពណ៌ថាជាតារាបែបនេះបែបនោះ។ ស្របពេលភាពយន្តដំបូងរបស់នាងទទួលការសរសើរពីជំនាញសម្ដែងដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុម Seventeen តែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


