ជីវិតកម្សាន្ដ
Jennie ដើរតាមគន្លង Lisa បង្កើត TikTok ត្រៀមវិលវិញក្នុងគម្រោងថ្មីស្រឡាង
កាលពីប៉ុន្មានថ្ងៃមុននេះ ទង្វើរបស់ Jennie បង្កឲ្យមានការរំជើបរំជួលក្នុងចំណោមមនុស្សជាច្រើន ក្នុងពេលដែលពេលនាងបានសម្រេចបង្កើតគណនី TikTok ផ្ទាល់ខ្លួន។ ប៉ុន្មានម៉ោងក្រោយមក ប៉ុស្តិ៍ TikTok របស់សមាជិកក្រុម Blackpink ទទួលបានអ្នកតាមដានជាង ៣០០ ពាន់នាក់ឯណោះ។
ថ្វីបើយ៉ាងណាក៏ដោយ សកម្មភាពរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគិតថា តារាចម្រៀងស្រីរូបនេះ ត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកវិញហើយ។ ការបង្កើតប៉ុស្តិ៍ TikTok នឹងគាំទ្រយ៉ាងខ្លាំងដល់ការផ្សព្វផ្សាយគម្រោងថ្មីៗ ដែលជានិន្នាការពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ន។
ម្យ៉ាងវិញទៀត ក្នុងកម្មវិធី Met Gala កាលពីប៉ុន្មានខែមុន តារាចម្រៀងកើតឆ្នាំ ១៩៩៦ មិនអាចលាក់បាំងអារម្មណ៍រំភើបរបស់ខ្លួនបានឡើយ ពេលចែករំលែកអំពីអាល់ប៊ុមថ្មីរបស់នាងថា “ទើបតែឆ្នាំនេះ ខ្ញុំបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដោយសហការជាមួយម៉ាកល្បីៗជាច្រើន ហើយក្រៅពីនេះខ្ញុំក៏បានពិសោធន៍ជាមួយបទចម្រៀងថ្មីៗជាច្រើនជាមួយ សិល្បករផ្សេងៗគ្នាជាច្រើន វាគឺជាការចាប់ផ្តើមសម្រាប់ខ្ញុំ ហើយអ្វីគ្រប់យ៉ាងគឺអស្ចារ្យ គ្រប់ជំហានដែលខ្ញុំធ្វើ។ ខ្ញុំក៏មានច្រើនទៀតដែលមកជាមួយនឹងអាល់ប៊ុមរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងទន្ទឹងរង់ចាំវាផងដែរ”។

តាមរយៈការចែករំលែកពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង អ្នកគាំទ្រអាចទទួលបាននូវអារម្មណ៍រីករាយដែល Jennie មានចំពោះអាល់ប៊ុមទោលថ្មីគ្រោងនឹងចេញនាពេលខាងមុខ។ អាចនិយាយបានថា Jennie គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដែលទទួលបានជោគជ័យបំផុតក្នុងក្រុម BLACKPINK ជាពិសេស និង MV Solo របស់នាង នាថ្មីៗនេះមានអ្នកចូលមើលដល់ទៅ១ពាន់លានដង ដែលបានក្លាយជាតារា Kpop ស្រីដំបូងគេដែលធ្វើដូច្នេះបាន។ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលកើនឡើងឥតឈប់ឈរ ការត្រលប់មកវិញរបស់តារាស្រីរូបនេះ នៅក្នុងឧស្សាហកម្មតន្ត្រីនឹងបង្កើតរលករញ្ជួយនៅលើតារាងល្បីៗលើពិភពលោកសារជាថ្មីជាក់ជាមិនខានឡើយ។
ដោយឡែក កាលសប្ដាហ៍មុនសមាជិកម្នាក់ទៀតគឺ Lisa ក៏បានចូលរួម TikTok ជាមួយនឹងគណនីផ្ទាល់ខ្លួន ហើយត្រូវបានគេនិយាយថា នាងចូលមកដើម្បីផ្សព្វផ្សាយការវិលត្រលប់របស់ខ្លួននាពេលខាងមុខ។ ស្របពេលដែលសមាជិកដទៃដូចជា Jisoo និង Rosé ពុំទាន់មានអីថ្មីបង្ហាញទៅកាន់ហ្វេនៗជុំវិញពិភពលោកនូវឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo ត្រូវគេរិះគន់ថា មិនស័ក្តិសមនឹងឧស្សាហកម្មម៉ូដឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


