ជីវិតកម្សាន្ដ
តារាកំប្លែងវ័យចំណាស់ តាចេក ធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះគេ
តារាកំប្លែងវ័យចំណាស់ តាចេក ដោយសារតែបញ្ហាជីវភាពគ្រួសារ ទើបរុញច្រានឲ្យ លោកតា ខំប្រឹងពុះពាររាល់ឧបសគ្គ ដើម្បីរកប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

តាចេក ធ្លាប់ជាតារាកំប្លែងស្ងួត ដែលផ្តល់ភាពសើចសប្បាយរីករាយជួនទស្សនិកជននាពេលកន្លងមក។ តួយ៉ាងកន្លងមក មហាជន និងអ្នកគាំទ្រ ធ្លាប់បានដឹងហើយថា តារាកំប្លែងលោកតា ចេក ក្រៅតែអាជីពសិល្បៈ គឺគាត់ចាប់មុខរបរលក់បន្លែផ្លែឈើ និងភេសជ្ជៈ នៅម្តុំផ្លូវទៅគិរីរម្យជាដើម។ ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ ស្រាប់តែថ្មីៗ នេះ មានការទម្លាយរឿងដ៏ភ្ញាក់ផ្អើល ក្រោយឃើញសភាពតារាកំប្លែងរូបនេះ ធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការចែករំលែកវីដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់តារាកំប្លែងលោកតា ចេក កំពុងអង្គុយសំលៀងកាំបិតបង្កប់ដោយក្តីទុក្ខព្រួយយ៉ាងកម្សត់ ខណៈរូបភាពនេះ បានធ្វើឲ្យមហាជនមានក្តីអាណិតអាសូរ និងខ្លោចចិត្តជាខ្លាំង។

តាមរយៈខ្លឹមសារដែលបង្ហោះភ្ជាប់វីដេអូនោះ បានរៀបរាប់ថា «សូមជួយស៊ែរឲ្យបានដល់ថ្នាក់ដឹកនាំផង ដែលជាម្លប់ដល់កូនចៅ,ខ្ញុំបានជួបលោកអ៊ំ កាលពី ៣ ឆ្នាំមុន លោកអ៊ំលក់ផ្លែឈើនៅភ្នំគិរីរម្យ!ហ៊ឹម…ឥឡូវគាត់ ដើរសំលៀងកាំបិតតាមផ្ទះគេ គួរតែបងៗ ខាងសិល្បៈគិតគូរគាត់ផង គាត់ក៏ជាសិល្បៈជើងចាស់មួយរូបដែរ ទឹកមុខបង្ហាញពីទុក្ខ សូមជួយគាត់ផង គាត់អាយុច្រើនហើយ ពេលវេលានៅមានតិចណាស់»។
ជាការកត់សម្គាល់ តារាកំប្លែងជើងចាស់ លោកតា ចេក បច្ចុប្បន្ន ត្រូវបានទស្សនិកជនដឹងហើយថា នាយជាតារាកំប្លែងជើងចាស់មួយរូបដែលមានប្រវត្តិតស៊ូ និងជួបការលំបាកជាច្រើន សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ ពោលគឺខុសប្លែកពីតារារួមជំនាន់ដទៃទៀតដែលមានជីវភាពធូរធារ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


