ជីវិតកម្សាន្ដ
តារាចម្រៀង ស៊ូ ដាណេ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ
ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ តារាចម្រៀង និងសិល្បការិនីផ្នែករបាំបុរាណខ្មែរ ឆោម ចន្ទនេត ហៅ ស៊ូ ដាណេ បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដល់អ្នកគាំទ្រ ខណៈក៏មានការបង្ហាញពីក្តីព្រួយបារម្ភផងដែរ។

នៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង ស៊ូ ដាណេ បានបង្ហោះភ្ជាប់រូបភាពថា «មីងញម ដាណេ សង្គ្រោះបន្ទាន់នៅពេទ្យលោកសង្ឃ បញ្ហាបេះដូងមិនប្រក្រតី។ បងប្អូនចង់ជួប ឬជួយគាត់ សូមខលមក,០៩៦ ៥៤ ៧០ ៤៣៩»។
ដោយឡែក លោក ម៉ា ដូណា ក៏បានបង្ហោះដែរថា «គាត់កើតអីក្មួយ ដោយក្តីគោរពពីប្អូន ម៉ាដូណា សូមសមាគមជួយសម្រួលថ្លៃចំណាយព្យាបាលគាត់ផង ពាក្យត្រង់ គាត់គ្មានលុយទេ គាត់ជាអ្នកចម្រៀងដែលមានសមត្ថភាពខ្ពស់ណាស់»។

ចំណែកតារាចម្រៀងលោក ម៉ៃ សុគន្ធ បានលើកឡើងថា «សូមមេត្តាលោកប្រធានថ្មី លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ជួយកញ្ញា ឆោម ចន្ទនេត ហៅ ដាណេ ផង នាងជាសិល្បការីមួយរូបដែលមានសមត្ថភាពខ្ពស់ ច្រៀងសម្តែងបានគ្រប់ទម្រង់ និងទទួលមេដាយថ្នាក់ធិបឌិន្ទ ពេលនេះគាត់មានបញ្ហាបេះដូងធ្ងន់ធ្ងរ គាត់ក៏មិនមានថវិកាគ្រប់គ្រាន់លើការចំណាយថ្នាំដើម្បីរស់បន្តលើវិថីសិល្បៈមួយនេះ(កំពុងសង្គ្រោះបន្ទាន់)»។
តាមរយៈដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងចង្កោមសិល្បៈមួយចំនួន បង្ហាញការព្រួយបារម្ភ និងផ្ញើសារសួរសុខទុក្ខ ព្រមទាំងជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺទៀតផង។

គួរឲ្យដឹងដែរថា ស៊ូ ដាណេ គឺជាអតីតសិល្បការិនីប្រចាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ ក្រៅពីជាតារាចម្រៀងសម័យមួយរូបដែលមានទឹកដមសំឡេងលំនាំតារាចម្រៀងជំនាន់ដើមអ្នកស្រី ប៉ែន រ៉ន ហើយនោះ អ្នកនាង ស៊ូ ដាណេ ក៏មានជំនាញសិល្បៈបុរាណជាច្រើនមុខទៀតផងដែរដូចជា, យីកេរបាំបុរាណ និង ស្មូតជាដើម៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


