ជីវិតកម្សាន្ដ
តារាខ្មែរទី ២ ខេម ប្រកាសជួយក្មេងប្រុសកម្សត់ម្នាក់ ១ ខែ ១០០ ដុល្លារ ពេញ ១ ឆ្នាំ
តារាចម្រៀងសំឡេងស្អកលោក ខេម ដោយក្តីអាណិតអាសូរ និងមើលឃើញការលំបាកនឹកដល់រឿងអតីតកាលរបស់ខ្លួន ក៏បានប្រកាសជួយឧបត្ថម្ភដល់ការសិក្សាចំពោះក្មេងប្រុសកម្សត់ម្នាក់ នូវថវិកា ១០០ ដុល្លារ រយៈពេលពេញ ១ ឆ្នាំ តែម្ដង។

ការប្រកាសពីសំណាក់លោក ខេម នេះ បន្ទាប់ពីមានការបង្ហោះចែករំលែកវីដេអូក្មេងប្រុសកម្សត់ម្នាក់ ដែលបានរៀបរាប់នូវទុក្ខលំបាកគ្រួសារ ខណៈឪពុករត់ចោលតាំងពីតូច ចំណែកឯលោកយាយគាត់ដើរសុំទាន និងម្តាយដើរលាងចានឲ្យគេ។
លោក ខេម ជាតារាចម្រៀងខ្មែរទី ២ បន្ទាប់ពី តារាចម្រៀងរ៉េប G-Devith ប្រកាសឧបត្ថម្ភ ១ ខែ ២០០ ដុល្លារ រហូតពេញ ១ ឆ្នាំ ផងដែរ។

លោក ខេម បានបញ្ជាក់ថា “ឃើញការលំបាកក្មួយ ពូនឹកឃើញអតីតកាលពូ ដែលខ្ញុំមានការអាណិតក្មួយណាស់ ពូនឹងឧបត្ថម្ភក្មួយសម្រាប់ការរៀនសូត្រ និងជីវភាព ១០០ ដុល្លារ មួយខែ ក្នុងរយៈពេលមួយឆ្នាំ សូមក្មួយទំនាក់ទំនងមកផេកផ្លូវការដែលបងបានបង្ហោះនេះបាន”។
តាមរយៈដំណឹងនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការរំភើប ព្រមជាមួយការសរសើរចំពោះទឹកចិត្តដ៏ប្រពៃពីសំណាក់តារាចម្រៀងលោក ខេម ដែលបានចែករំលែកក្តីស្រលាញ់មួយនេះដល់គ្រួសារក្មេងប្រុសខាងលើ។

សូមជម្រាបដែរថា តារាចម្រៀងរ៉េប G-Devith ថ្មីៗ នេះ ក៏បានប្រកាសឧបត្ថម្ភ ១ ខែ ២០០ ដុល្លារ រហូតពេញ ១ ឆ្នាំ ជួយក្មេងប្រុសកម្សត់ម្នាក់នេះដែរ។ លោកថា «ដោយឧបនិស្ស័យតាមរយៈការឃើញ Video នេះ ខ្ញុំ ក្រោយទទួលបានព័ត៌មានច្បាស់លាស់ ដោយខ្ញុំសម្រេចថា នឹងឧបត្ថម្ភជួយសម្រួលជីវភាពលោកយាយ និងការសិក្សារបស់ប្អូនប្រុសចំនួន ២០០ ដុល្លារ រាល់ខែ រហូតដល់គ្រប់មួយឆ្នាំពេញ”៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


