ជីវិតកម្សាន្ដ
ប្រព័ន្ធផ្សព្វផ្សាយថា Rosé និង Cha Eun Woo លួចទាក់ទងគ្នា អស់រយៈពេល ៤ ឆ្នាំហើយ
Rosé សមាជិកនៃក្រុម Blackpink និងតារាសម្ដែងកូរ៉េ Cha Eun Woo ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនប៉ាន់ស្មានថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំហើយ ខណៈដែលព័ត្តុតាងបញ្ចាក់ថា ពួកគេបានបង្ហោះនៅលើបណ្តាញសង្គមស្រដៀងគ្នា និងការឆែកនៅទីតាំងតែមួយព្រមគ្នា។

វីដេអូ TikTok ដែលចងក្រងជាព័ត្តុតាងនៃទំនាក់ទំនងរបស់ពួកគេ បានផ្ទុះឡើងដោយមានការចូលមើលជាង ៦០០ពាន់ដង។ វីដេអូនេះអះអាងថា ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមនៅឆ្នាំ ២០២១ នៅពេលដែលពួកគេបានទៅទស្សនាការតាំងពិពណ៌ដូចគ្នា ហើយបានចែករំលែករូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ។
ក្រោយមក នៅឆ្នាំ ២០២២ អ្នកទាំងពីរបានចូលរួមកម្មវិធី Paris Fashion Week ដោយបង្ហោះរូបថតពីកន្លែងស្រដៀងគ្នា រួមទាំងភោជនីយដ្ឋានដូចគ្នាផងដែរ។ ពួកគេក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅក្នុងការថតរូបផ្គូផ្គងនៅទីតាំងផ្សេងៗនៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាមនិន្នាការ “lovestagram” ដែលពេញនិយមក្នុងចំណោមគូស្នេហ៍។
ទន្ទឹមនោះទៀតសោត កាលពីដើមឆ្នាំនេះ ពួកគេបានបង្ហោះរូបភាពពីការទៅទស្សនាសារមន្ទី TeamLabs Planets ក្នុងប្រទេសជប៉ុន ទោះបីជានៅឆ្ងាយពីគ្នាប៉ុន្មានថ្ងៃក៏ដោយ។

ទោះបីជាយ៉ាងណា ងាកទៅកាន់អ្នកគាំទ្រទាំងតារាសម្ដែង Cha Eun Woo និងសមាជិកក្រុម Blackpink មួយចំនួនធំបានច្រានចោលករណីទាំងនេះថាជាការចៃដន្យ ស្របពេលដែលអ្នកផ្សេងទៀតមើលឃើញថា វាជាសញ្ញានៃទំនាក់ទំនងស្នេហាមួយរបស់គូនេះ។ ប៉ុន្តែមកដល់ឥលូវអ្នកទាំងពីរ មិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមកំពុងកក្រើកលើបណ្ដាញសង្គមនោះទេ។
សូមជម្រាបថា Cha Eun Woo មានវ័យ ២៧ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុមក្មេងប្រុសនៅឆ្នាំ ២០១៦ ហើយត្រូវបានគេស្គាល់ដោយសារតួនាទីរបស់គាត់នៅក្នុងរឿងភាគទូរទស្សន៍ដូចជា “My Brilliant Life” “To Be Continued” “Hit the Top” និង “My ID is Gangnam Beauty” ។ គាត់គឺជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោសម្រាប់ម៉ូដប្រណីត ក្លិនក្រអូប និងម៉ាកធ្វើម្ហូប ទាំងក្នុងស្រុកនិងក្រៅស្រុក និងមានអ្នកតាមដាន Instagram ជាង ៤៦លាននាក់ ដែលធ្វើឲ្យតារាសម្ដែងរូបនេះក្លាយជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូល។
ចំណែក Rosé អាយុ ២៧ ឆ្នាំ កើតនៅ គឺជាតារាចម្រៀងកូរ៉េ-នូវែលសេឡង់ ហើយធំធាត់នៅប្រទេសអូស្ត្រាលី នាងបានចុះកុងត្រាជាមួយ YG Entertainment បន្ទាប់ពីសវនកម្មឆ្នាំ ២០១២។ បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ៤ ឆ្នាំ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងសំខាន់របស់ក្រុម Blackpink នៅក្នុងខែសីហា ឆ្នាំ ២០១៦។ នៅខែមីនា ឆ្នាំ ២០២១ Rosé បានចេញអាល់ប៊ុមទោលជាមួយនឹងអាល់ប៊ុមទោល “R” ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YoonA និង Jun Hyun Moo ក្លាយជា MC ក្នុងកម្មវិធី ‘Blue Dragon Series Awards’ ម្ដងទៀត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?