ជីវិតកម្សាន្ដ
អ្នកផាត់មុខចិនម្នាក់ ប្រែលោកតាវ័យ៦៦ឆ្នាំ ទៅជាបុរសសង្ហា ផ្អើលអ្នកគាំទ្រសឹងមិនជឿទឹកដៃ
វីដេអូផ្លាស់ប្តូររូបរាងជាបន្តបន្ទាប់ដែលបង្ហោះដោយអ្នកតុបតែងមុខជនជាតិចិន បានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេពិតជាអស្ចារ្យខ្លាំងដែលអាចផ្លាស់ប្ដូរមុខមាត់មនុស្សម្នាក់ប្រែទៅជាមនុស្សផ្សេងទៀតមើលសឹងមិនស្គាល់។
វីដេអូបំប្លែងដែលមានចំណងជើងថា ទាប្រែជាហង្សសួគ៌ គឺជាខ្លឹមសារដ៏ពេញនិយមមួយនៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា TikTok ជាយូរមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែជាទម្រង់នៃមាតិកាដែលទាក់ទាញ និងទទួលបានទស្សនៈជាច្រើនពីអ្នកប្រើប្រាស់អនឡាញ ហើយថែមទាំងបានក្លាយជាពាណិជ្ជសញ្ញារបស់អ្នកបង្កើតមាតិកាមួយចំនួនទៀតផង។
នៅក្នុងប្រទេសចិន សិល្បករតុបតែងមុខម្នាក់ដែលមានគណនីឈ្មោះថា sakuralusi បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូការផ្លាស់ប្តូរដ៏អស្ចារ្យរបស់នាង។ នៅក្នុងនោះ នាងបានអនុវត្តការតុបតែងមុខ និងផ្លាស់ប្តូរជីតាចាស់ខ្លួនឯងទៅជាបុរសសង្ហាបែបយុវវ័យ និងជាតួអង្គក្នុងរឿងគំនូរជីវចល។
ការផ្លាស់ប្តូរមុខរបស់បុរសចំណាស់នេះ ពិតជាគួរឲ្យកត់សម្គាល់ ដែលអ្នកដែលបានឃើញរូបថតក្បែរគ្នាទាំងនេះ បដិសេធមិនជឿថា ពួកគេជាមនុស្សដូចគ្នានោះទេ។ ប៉ុន្តែអ្នកផាត់មុខដដែលនេះក៏បានបង្ហោះវីដេអូមួយចំនួនរបស់នាងនៅលើ TikTok ផងដែរ ដូច្នេះយើងអាចប្រើប្រាស់វាជាភស្តុតាងថា រូបភាពនេះគឺពិតជាជីតារបស់នាងក្រោមការតុបតែងមុខទាំងអស់ពិតមែន។
បច្ចុប្បន្ននេះ វីដេអូរបស់ sakuralusi ទទួលបានការចូលមើលរាប់សិបលានដងនៅលើ Douyin តែម្នាក់ឯង ប៉ុន្តែអ្នកផាត់មុខដ៏ប៉ិនប្រសប់អាចរំពឹងថាការតាមដានរបស់នាងនៅលើអ៊ីនធឺណិតនឹងកើនឡើងកាន់តែច្រើននាពេលអនាគតដ៏ខ្លី ដោយសារតែរូបថត និងវីដេអូរបស់នាងបានឆ្លងផុតព្រំដែនប្រទេសចិន ហើយកំពុងរីករាលដាលនៅក្នុងប្រទេសវៀតណាម ជប៉ុន កូរ៉េ ។
ទោះបីជាយ់ាងណាក៏ដោយ sakuralusi មិនមែនជាអ្នកជំនួយការផាត់មុខតែមួយគត់នៅក្នុងប្រទេសចិននោះទេ។ Tuzi មានរហ័ស្សនាមទន្សាយ ក៏ជាអ្នកផាត់មុខម្នាក់ទៀតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការប្រែក្លាយមនុស្សចាស់ឲ្យទៅជាក្មេងជាងវ័យ មើលសឹងមិនស្គាល់ដូចគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វាំងននខ្មៅនៅពីក្រោយជីវិតស្រីស្នំសម័យបុរាណ ចិន ច្រើនតែងាយឈឺថ្កាត់ និងរស់មិនបានយូរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


