ជីវិតកម្សាន្ដ
G-Devith ចាត់ទុកការសម្រេចចិត្ត កាលពី ១៣ ឆ្នាំមុន អស្ចារ្យបំផុតក្នុងជីវិត
មកដល់ពេលនេះគេសង្កេតឃើញថា តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ឬមហាជនហៅថា G-Devith ទីផ្សារសិល្បៈរបស់លោកបច្ចុប្បន្នកាន់តែមានសន្ទុះគាំទ្រច្រើន មិនចាញ់តារារួមជំនាន់ឡើយ។ មិនតែប៉ុណ្ណោះ លោកតែងបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីប្រជែងទីផ្សារសិល្ប:។

យ៉ាងណាមិញ ស្របពេលដែលអាជីពសិល្បៈរបស់លោកបានបោះជំហ៊ានទៅមុខដោយភាពរលូនគួរជាទីមោទនៈនេះដែរ តារាចម្រៀងខ្ពស់ស្រលះលោក ជី ដេវីត បានទម្លាយឲ្យដឹងថា ការសម្រេចចិត្តរបស់លោកកាលពី ១៣ឆ្នាំមុន ជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិត ខណៈដែលថ្មីៗនេះលោកក៏បានបង្ហាញក្តីរំភើប ក្រោយប្អូនស្រីបង្កើតទទួលបានឱកាសទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក។
តារាចម្រៀងរ៉េប G-devith លើកឡើងថា “អបអរសាទរ Ngoun Chan Dariya ចាប់ឱកាសបន្តយកបណ្ឌិតហើយត្រឡប់មកបម្រើមាតុភូមិយើងវិញ។ អ្នកបានធ្វើឲ្យការម្រេចចិត្តរបស់ខ្ញុំកាលពី ១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំ នេះបងប្រុសមានមោទកភាពណាស់អរគុណដែលគោរពពាក្យសន្យាដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត”។

គួររម្លឹកដែរថា កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២៣ កន្លងទៅលោក ងួន ចាន់ដេវីដ ក្នុងនាមជាបងប្រុសក៏ធ្លាប់បង្ហាញអារម្មណ៍រំភើបអបអរដល់ប្អូនស្រីភ្ជាប់នឹងភាពជោគជ័យរបស់ខ្លួនបានលើកឡើងថា ក្នុងថ្ងៃប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យាឯកទេសបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


