ជីវិតកម្សាន្ដ
ខេម រម្លឹកកាលពី ២០ ឆ្នាំមុនរត់ម៉ូតូឌុប ខណៈរៀមច្បង ខេមរៈ សិរីមន្ត ជាអ្នកចម្រៀងល្បី
គេចាំបានថា កាលពីកន្លងទៅតារាចម្រៀងសម្លេងស្អកលោក ខេម ខណៈអាជីពសិល្បៈបច្ចុប្បន្នកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រអាចរកចំណូលបានកាន់តែខ្ពស់ លោកក៏ទម្លាយអំពីប្រវត្តិអតីតកាលរបស់ខ្លួនដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃ។

កាលណោះដែរលោក ខេម ក៏បានបង្ហើបពីរឿងរ៉ាវអតីតកាលរបស់ខ្លួនអំឡុងមុនពេលល្បីគឺ ធ្លាប់ឆ្លងកាត់ជីវិតតស៊ូលំបាកច្រើនដើម្បីរកលុយចិញ្ចឹមម្ដាយជាស្ត្រីមេម៉ាយយ៉ាងកម្សត់ទៀតផង។ ទោះបីយ៉ាងណាមកដល់ពេលនេះតារាចម្រៀង ខេម នៅតែមិនភ្លេចនឹងរម្លឹកពីអតីតកាលរបស់ខ្លួនធ្លាប់ជាអ្នករត់ម៉ូតូឌុបផងដែរ។
តួយ៉ាងថ្មីៗនេះតារាចម្រៀងមានដើមកំណើតពីទឹកដីខេត្តកំពង់ឆ្នាំងលោក ខេម បានបញ្ចេញរូបភាពអនុស្សាវរីយ៍ជាមួយរៀមច្បង ខេមរៈ សិរីមន្ត ដោយភ្ជាប់ខ្លឹមសារខ្លីថា” ជា idol Khemarak Sereymun ជាបងប្រុសគាត់នៅតែសង្ហា ២០ឆ្នាំមុនគាត់ច្រៀង ខ្ញុំរត់ម៉ូតូឌុប ពេលនេះក្លាយជាបងនៅក្នុងកន្លែងការងារតែមួយ “។

គួររម្លឹកថា កាលពីកន្លងទៅលោក ខេម គ្រាចូលរួមក្នុងកម្មវិធីមួយលោក បានទម្លាយនូវប្រវត្តិខ្លះៗកាលពីក្មេងគឺ លោកធ្លាប់រត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយគឺជាស្រ្តីមេម៉ាយ ដែលកាលនោះជីវិតលោកមានការតស៊ូ និងលំបាកខ្លាំង។
តារាចម្រៀងប្រុស ខេម បានឲ្យដឹងបែបនេះថា កាលលោកនៅស្រុកកំណើតខេត្តកំពង់ឆ្នាំងគឺ ម្តាយប្រកបរបរលក់ដូរបន្តិចបន្តួច ហើយដល់លោកអាយុខ្ទង់ ១៦ ឬ ១៧ឆ្នាំគឺលោកមានម៉ូតូអាសង់កូរ៉រចាស់មួយគ្រឿងក្នុងការរកលុយជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ (ចិញ្ចឹមម្តាយមេម៉ាយ)ដែលត្រូវជួយមើលថែគាត់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


