ជីវិតកម្សាន្ដ
ឥស្សរជន និងតារាហូលីវូដល្បីៗ បង្ហាញវត្តមានក្នុងពិធីបើកកីឡាអូឡាំពិក
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី២៧ ខែកក្កដា ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតារាបរទេសជួរមុខជាច្រើនប្រណាំងគ្នាដើរលើកម្រាលព្រំក្រហម ក្រោមការបំភ្លឺភ្លើងអូឡាំពិកជុំវិញទីក្រុងយ៉ាងត្រចះត្រចង់។
យ៉ាងណា យោងតាម pagesix បានបញ្ចាក់ថា យប់មុនពិធីបើក ពិធីជប់លៀងមួយបានចាប់ផ្តើមនៅឯព្រឹត្តិការណ៍ Prelude របស់ Louis Vuitton សម្រាប់ព្រឹត្តិការណ៍អូឡាំពិកដែលឃើញឥស្សរជនរបស់ហូលីវូដខ្លះ ដើរលើកម្រាលព្រំក្រហម រួមទាំង Zendaya, Charlize Theron និង Jeremy Allen White ។
នៅថ្ងៃទី ២៦ ខែកក្កដា មុនការចាប់ផ្ដើមការប្រកួតជាផ្លូវការ តារាល្បីៗដូចជា Chrissy Teigen, John Legend, Kelly Clarkson, Ariana Grande និងអ្នកផ្សេងទៀត បានបង្ហាញនូវវត្តមានពួកគេដើរលើកម្រាលព្រំក្រហមជាមួយនឹងអគារ Eiffel Tower នៅផ្ទៃខាងក្រោយ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ក្នុងពិធីបើកកីឡាអូឡាំពិកការបង្ហាញខ្លួនរបស់តារាស្រី២ដួង បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន និងមហាជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ តារាស្រី Lady Gaga បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលដោយការច្រៀងជាភាសាបារាំង អំឡុងពេលការសម្តែងរបស់នាងកាលពីល្ងាចថ្ងៃសុក្រ ដែលឃើញនាងបញ្ចេញការសម្ដែងដ៏ជក់ចិត្តនៃ Mon Truc En Plumes របស់ Zizi Jeanmaire ជារបាំបុរាណបារាំង។ នាងក៏បានលេងព្យាណូ កំឡុងពេលសម្តែងរបស់នាងផងដែរ។
ងាកទៅម្ចាស់បទ “My heart will go on” គឺតារាស្រី Céline Dion ក៏មិនខុសពី Lady Gaga ដែរ រូបនាងបានបញ្ចេញស្ទីលនៃការច្រៀងដ៏ទាក់ទាញ ដើម្បីបិទអង្គពិធីនាពេលយប់។ រាត្រីនេះបានក្លាយជាពិធីមួយដ៏មានសារៈសំខាន់ជាពិសេសសម្រាប់រូបតំណាងប៉ុបកាណាដា ព្រោះវាសម្គាល់ការវិលត្រឡប់របស់នាងទៅកាន់ឆាកចាប់តាំងពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញាមិនអាចកម្រើកខ្លួនបានក្នុងឆ្នាំ ២០២២។ ជំងឺសរសៃប្រសាទដ៏កម្របណ្តាលឲ្យសាច់ដុំកន្ត្រាក់ រឹងនៅក្នុងដងខ្លួន និងអវយវៈ។ វាក៏បានធ្វើឲ្យនាងពិបាកគ្រប់គ្រងខ្សែសំឡេងរបស់នាងផងដែរ។
ទោះបីជាយ៉ាងណា ថ្វីបើមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏ពិធីបើកដំណើរការប្រមាណជាបួនម៉ោងបានប្រព្រឹត្តទៅយ៉ាងរលូនព្រមទាំងទាក់ទាញអ្នកទស្សនាជាង ៣០០.០០០នាក់ រួមទាំងអត្តពលិកប្រមាណ ៦.៨០០ នាក់។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមដងទន្លេ Seine ក្នុងទីក្រុងប៉ារីស ដោយមានការដង្ហែក្បួនអណ្តែតទឹកប្រវែង ៦.៤ គីឡូម៉ែត្រ ជាមួយនឹងទូកតំណាងឲ្យគណៈប្រតិភូជាតិនីមួយៗ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១១ ខែសីហា៕
សូមទស្សនារូបភាពឥស្សរជនរបស់ហូលីវូដនិងតារាល្បីៗចូលរួម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ