កីឡា
ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បានចាប់ផ្តើមជាផ្លូវការហើយ ប៉ុន្តែសម្រាប់ពិធីបើកកាលពីថ្ងៃសុក្រទី២៦ខែកក្កដា, មានរឿងរ៉ាវខ្លះបង្កជាភាពមិនសប្បាយចិត្ត ហើយកំហុសធំបំផុតមួយ ដែលប្រហែលជាមិនសូវមានអ្នកចាប់អារម្មណ៍នោះគឺថា ទង់អូឡាំពិក ត្រូវបានបង្ហូតឡើង ទាំងបញ្ច្រាស់។
តាមការចុះផ្សាយរបស់ Ladbible, ដំបូងឡើយមិនសូវមានអ្នកចាប់ភ្លឹកទេ រហូតដល់អ្នកលេងបណ្តាញសង្គម នាំគ្នាបង្ហោះសារព្រោងព្រាតថា «ទង់អូឡាំពិក ត្រូវបានដាក់បញ្ច្រាស់ យកខាងលើដាក់ខាងក្រោមហើយ!»។

មិនមែនតែការបង្ហូតទង់នេះទេ មានបញ្ហាជាច្រើនទៀត បានធ្វើឲ្យអ្នកទស្សនាហាក់ធុញទ្រាន់និងមិនពេញចិត្ត ជាពិសេសចំពោះការសម្តែងរបស់សិល្បករ-សិល្បការិនីតែម្តង និងសូម្បីតែបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នេះជាប្រវត្តិសាស្រ្តហើយ ដែលព្រឹត្តិការណ៍អូឡាំពិកហ្គេមទីក្រុងប៉ារីសឆ្នាំ២០២៤ បានរៀបចំពិធីបើកនៅខាងក្រៅកីឡដ្ឋាន ពោលគឺបារាំង បានរៀបចំនៅទន្លេ Seine ហើយការរៀបចំនៅខាងក្រៅ ក៏ធ្វើឲ្យពិធីបើកព្រឹត្តិការណ៍លើកនេះ ក្លាយជាពិធីបើកធំបំផុតបើគិតទាំងចំនួនទស្សនិកជន និងទំហំនៃផ្ទៃដីរៀបចំពិធី។

ទូកជិត១០០គ្រឿង ដឹកអត្តពលិកប្រមាណ ១០ ៥០០នាក់ បានធ្វើដំណើរតាមដងទន្លេ Seine ខណៈព្រឹត្តិការណ៍នេះ នឹងបញ្ចប់ទៅវិញនៅថ្ងៃអាទិត្យទី១១ខែសីហា៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


