ជីវិតកម្សាន្ដ
ក្មួយស្រី សាន់ឆាយ ត្រូវយីហោ AIVEI ទម្លាក់ចោល ក្រោយលើកតម្កើងភាសាអង់គ្លេសជាងចិន
Lily ដែលត្រូវបានគេស្គាល់ថាជាកូនស្រីទី២ ក្នុងចំណោមបងប្អូនស្រីបីនាក់របស់ Dee Hsu ជាមួយពាណិជ្ជករ Mike Hsu បានចូលក្នុងពិភព showbiz ក្នុងឆ្នាំ ២០២២ បន្ទាប់ពីរូបថតមើលទៅស្រស់ស្អាតនៅឯការប្រកួតហ៊ុមព័ទ្ធត្រូវបានរីករាលដាល។
ចាប់តាំងពីពេលនោះមក ក្មេងស្រីវ័យ១៦ ឆ្នាំរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលនិងស្រស់ស្អាត ហើយថ្មីៗនេះនាងថែមទាំងទទួលបានការគាំទ្រជាមួយនឹងម៉ាកសម្លៀកបំពាក់របស់ចិន AIVEI ទៀតផង។

យ៉ាងណា នៅឯផ្សារទំនើប Paradise Walk ក្នុងទីក្រុង Chongqing ប្រទេសចិនកាលពីដើមឆ្នាំនេះ មហាជនជាច្រើនបានឃើញការផ្សាយពាណិជ្ជកម្មឌីជីថលដ៏ធំរបស់ Lily ដែលជាក្មួយរបស់តួសាន់ឆាយនៅច្រកចូលអគារ។ រូបភាពនេះបានធ្វើឲ្យទស្សនិកជនជាច្រើនបានចូលរួមសាទរយ៉ាងគគ្រឹកគគ្រេងនូវស្នាដៃដែលនាងខំសាងកន្លងមកក្នុងទឹកដីប្រទេសចិន។
ក្រោយមក កាលពីដើមសប្តាហ៍នេះ ស្រាប់តែ AIVEI បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Weibo របស់ពួកគេដោយបញ្ជាក់ថា ពួកគេបានបញ្ចប់ទំនាក់ទំនងការងារជាមួយ Lily ហើយ ។ ពួកគេក៏បានលុបការផ្សាយពាណិជ្ជកម្មរបស់នាងនៅខាងក្រៅផ្សារទំនើបផងដែរ។
ទង្វើនេះបានបណ្ដាលឲ្យមនុស្សជាច្រើនបែរមានចំងល់និងចោទជាសំណួរថាតើកូនស្រីតារាសម្ដែង Dee Hsu បានប្រព្រឹត្តកំហុសឆ្គងលើប្រេនមួយនេះឬយ៉ាងណា។ ទើបតែពេលថ្មីៗនេះ ដែលគេនានឃើញឃ្លុបមួយ Lily បាននិយាយអរគុណដល់អ្នកគាំទ្ររបស់នាងនៅលើ Instagram ជាភាសាអង់គ្លេស។
ភ្លាមៗដោយមិនបង្អង់យូរ អ្នកលេងអ៊ីនធឺណិតជាច្រើនបានចោទជាសំណួរមកកាន់នាងថា “ហេតុអ្វីអ្នកនិយាយភាសាអង់គ្លេសជាចម្បង?” នាងបែរជាឆ្លើយថា៖ «ភាសាអង់គ្លេសរបស់ខ្ញុំល្អជាងភាសាចិនកុកងឺរបស់ខ្ញុំ (ព្រោះភាសាអង់គ្លេសជាភាសាកំណើតរបស់ខ្ញុំ ហើយខ្ញុំប្រើភាសាអង់គ្លេសដើម្បីសន្ទនានៅសាលា នៅផ្ទះ និងជាមួយមិត្តភ័ក្តិរបស់ខ្ញុំ ដូច្នេះខ្ញុំស៊ាំនឹងការទំនាក់ទំនងជាភាសាអង់គ្លេស)»។
ថ្វីដ្បិតតែក្មួយស្រីតួសាន់ឆាយឆ្លើយតបបែបនេះមកកាន់អ្នកលេងអ៉ិនធើណេតវិញ ប៉ុន្តែគ្រប់គ្នាអាចស្មានដឹងថាសេចក្តីថ្លែងការណ៍របស់នាងបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតចិនខឹងសម្បារយ៉ាងខ្លាំង ដោយបានបញ្ចេញមតិមួយថា តើអ្នកត្រូវការអ្នកបកប្រែនៅពេលនិយាយទៅកាន់ម្តាយរបស់អ្នកទេ? ជាលទ្ធផល អ្នកស្រុក Chongqing មួយចំនួន ថែមទាំងបានអំពាវនាវទៅកាន់ភាគីពាក់ព័ន្ធ សុំឲ្យពួកគេលុបការផ្សាយពាណិជ្ជកម្មរបស់ Lily ចេញ ហើយនោះជាអ្វីដែល AIVEI បានធ្វើ។
ដោយឡែគ យោងតាមរបាយការណ៍ យីហោដំបូងបានអះអាងថា ពួកគេបានលុបការផ្សាយពាណិជ្ជកម្មនេះ ខណៈដែលកិច្ចសន្យារបស់ពួកគេជាមួយ Lily ត្រូវបានបញ្ចប់។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីរបស់ពួកគេ ពួកគេបានសុំទោសចំពោះប្រតិកម្មដែលបានកើតឡើងដោយសារតែការសហការរបស់ពួកគេជាមួយ Lily ហើយបានសង្កត់ធ្ងន់ថាពួកគេ ស្រឡាញ់ជាតិមាតុភូមិរបស់ពួកគេ ហើយថាពួកគេឈរដើម្បីឯកភាពប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Shu Qi និង Kimberley ដេកអត់អាហារច្រើនថ្ងៃ ដោយសារតែព្យុះទីហ្វុង Gaemi វាយប្រហារនៅតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


