Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រថៃ រិះគន់ YG ដែលឲ្យ Lisa ស្លៀកឈុតតូចពេកនិងដដែល នៅក្នុងការផ្សព្វផ្សាយ Born Pink

បានផុស

នៅ

ផលិតកម្ម YG Entertainment អតីតភ្នាក់ងាររបស់ Lisa និងសមាជិក BLACKPINK បានបញ្ចេញរូបភាពផ្សព្វផ្សាយសម្រាប់ភាពយន្ត Born Pink នៅក្នុងរោងកុន ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងក្នុងប្រទេសថៃ​​​​ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។ ទោះបីជាវាមិនទាន់ចាប់ផ្តើមចាក់បញ្ចាំងក៏ដោយ ប៉ុន្តែងាកទៅកាន់ក្លិបអ្នកគាំទ្រថៃឯណោះបានរិះគន់​ទីភ្នាក់ងារ​ YG យ៉ាងខ្លាំងក្លា ទាក់ទិននឹងសម្លៀកបំពាក់ដែលតារាស្រីរូបនេះ ស្លៀកទៅសម្តែងនៅឯការប្រគំតន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលសំខាន់បំផុត បន្ទាប់ពីផ្ទាំងរូបភាពទាំងនោះបានផ្សព្វផ្សាយពាសពេញប្រទេសថៃ អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញចិត្តនឹងទង្វើរបស់អតីតភ្នាក់ងាររបស់ Lisa ថា នេះជារូបភាពមិនសមរម្យសម្រាប់រូបនាងឡើយ។ ជាពិសេសគ្រប់គ្នាបានផ្ដល់មតិថា មានផ្ទាំងរូបភាពភាពយន្ត និងសំលៀកបំពាក់ជាច្រើនដែល Lisa ស្លៀកនៅលើឆាក។ ប៉ុន្តែហេតុអ្វីពួកគេបែរជាដាក់រូបភាពដែលនាងស្លៀករិបរាង ឃើញច្បាស់ៗបែបនេះ។

លើសពីនេះទៅទៀតនោះ ទស្សនិកជនជាច្រើនបានបញ្ចេញមតិទៀតថា នេះជាឈុតមួយដែលមិនស្អាត ហើយ Lisa មានតែឈុតដដែលៗពេក។ រូបភាពរបស់នាងមានចំនួន៣សន្លឹក ខណៈ​សមាជិក​ផ្សេង​ទៀត​បាន​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ខុសគ្នាទាំងអស់ ដូច្នេះនេះបង្ហាញថាមិនយុត្តិធម៌សម្រាប់រូបនាងឡើយ។

បន្ថែមពីនេះទៀត ពួកគេក៏បានប្រកាសថាខ្លួនមិនគាំទ្រភាពយន្ត Born Pink នៅក្នុងរោងកុននៅពេលនេះពី YG Entertainment នោះទេ។ ព្រោះ​វា​មិន​យុត្តិធម៌​សម្រាប់ Lisa ហើយថែមទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លុយចេញពីហោប៉ៅរបស់ពួកគេ ដូច្នេះពួកគេគាំទ្រតែស្លាក LLOUD របស់ Lisa តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះខាងYG មិនទាន់មានការឆ្លើយតបមកកាន់ហ្វេននៅក្នុងប្រទេសថៃនូវឡើយទេ ទាក់ទិននឹងចំងល់ដែលពួកគេចង់ដឹងអំពីឈុតរបស់​ Lisa ។ ថ្វីបើភាពយន្តនេះប្រុងនឹងចាក់បញ្ចាំងយ៉ាងក៏ដោយក៏ពួកគេមិនស្របនឹងផលិតកម្មមួយនេះដាច់ខាត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងចំណោមសមាជិកទាំងអស់ Jennie ផ្ទុករឿងអាស្រូវច្រើនជាងគេបង្អស់ក្នុងក្រុម BLACKPINK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម