ជីវិតកម្សាន្ដ
ជូរី ល្អហួស ៖ គ្មានទេពាក្យថាហត់ ព្រោះបានបំពេញក្តីស្រមៃរាំរបាំអប្សរាលើកស្ទួយមរតកវប្បធម៌ជាតិ
ទីបំផុតការទន្ទឹងរង់ចាំអស់ពេលជាច្រើនខែកន្លងមកនេះ ជូរី ល្អហួសដែលជាម្ចាស់មកុដ Miss Preteen Junior Idol 2024 បានសម្រេចក្តីស្រមៃដូចបំណងរបស់ខ្លួនហើយគឺ «រាំរបាំអប្សរា» នៅប្រាសាទអង្គរវត្ត ដើម្បីទុកជាឯកសារឲ្យកូនខ្មែរជំនាន់ក្រោយៗបានស្គាល់នៅរបាំបុរាណខ្មែរដ៏ល្អផូរផង់។

ប្រាកដណាស់ ជូរី ល្អហួស បានបង្ហាញក្តីរំភើបជាខ្លាំងក្រោយនាងត្រូវបានការអនុញ្ញាតិឲ្យថតវីដេអូរាំ «របាំអប្សរា» នៅប្រាសាទអង្គរវត្ត នាទឹកដីខេត្តសៀមរាប ក្នុងការចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ទៅលើឆាកជាតិ និងឆាកអន្តរជាតិ ពិសេស គឺ ផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមួយតែម្តង។
ជាមួយក្តីរំភើបនេះម្ចាស់មកុដ Miss Preteen Junior Idol 2024 រូបនេះ គឺបានបង្ហាញខ្លួននៅលើទឹកដីសៀមរាបអង្គរ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានបំពេញនូវក្តីស្រមៃរបស់ខ្លួនតាមរយៈការថត «របាំអប្សរា»។ ក្នុងសកម្មភាពនេះដែរ ល្អហួស បានបញ្ជាក់ឆន្ទៈដោយខ្លីថា “ថ្ងៃនេះមួយថ្ងៃពេញគ្មានទេពាក្យថាហត់ ព្រោះខ្ញុំបានបំពេញក្តីស្រមៃរបស់ខ្ញុំបានហើយ“។

ក្នុងនាមកូនខ្មែរមួយរូបផងនោះ ជូរី ល្អហួស ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្តដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ទៅលើឆាកជាតិ-ឆាកអន្តរជាតិ ឲ្យនៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។
ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លង ទៅពោលគឺ អំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរដើម្បីយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះត្រូវបានមហាជនមួយចំនួនធំបានសម្តែងការគាំទ្រ និងសរសើរគ្រប់ៗគ្នា៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១១ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១១ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


