ជីវិតកម្សាន្ដ
ម្ចាស់បទ “ZOOM” លេងខ្លួនសិចស៊ីមួយចាស់ដៃ លើទឹកដី សិង្ហបុរី
កាលពីថ្ងៃទី ២៥ តារាចម្រៀងកូរ៉េ Jessi បានចែករំលែកការបង្ហោះនៅលើ Instagram របស់នាងផ្ទាល់អមដោយរូបថតជាមួយ caption ថា “Singapore, thank you for make me feel special. I love you.”។
តាមរយៈរូបភាពដែលម្ចាស់បទដ៏ល្បីល្បាញ ZOOM បានបង្ហាញពីការចូលរួមក្នុងការប្រគំតន្ត្រី Waterbomb ក្នុងប្រទេសសិង្ហបុរី។ នាងបានស្លៀកសម្លៀកបំពាក់ពណ៌សាច់ ស្ទើតែអាក្រាតកាយ ដែលបង្ហាញរូបរាងខ្លួនយ៉ាងក្លាហាន ទាក់ទាញភ្នែកមហាជននិងទស្សនិកជនជាច្រើនក្រឡេកមើលមករូបនាង។
ទន្ទឹមនឹងនេះដែរ Jessi បានចែកផ្លូវជាមួយ More Vision ដែលជាស្លាកសញ្ញាដែលដឹកនាំដោយ Jay Park កាលពីដើមឆ្នាំនេះក្នុងខែមករា ហើយចាប់តាំងពីពេលនោះមកបានបន្តផ្លូវឯករាជ្យ។ ទោះបីជាចាកចេញពីទីភ្នាក់ងារនេះក៏ដោយ នាងបានសម្តែងជាសិល្បករនៅក្នុងបទចម្រៀងថ្មីរបស់ Jay Park “Xtra McNasty” ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស Suga អោនមុខសុំទោសសាធារណជន ចំពោះកំហុសដែលខ្លួនបង្កឡើង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


