ជីវិតកម្សាន្ដ
បង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស Suga អោនមុខសុំទោសសាធារណជន ចំពោះកំហុសដែលខ្លួនបង្កឡើង
យោងតាមការចុះផ្សាយពីសារព័ត៌មាន Yonhap បានបញ្ចាក់កាលពីថ្ងៃទី២៣ ខែសីហាថា Suga ដែលមានឈ្មោះពិតថា Min Yoon-ki បានមកដល់ប៉ុស្តិ៍ប៉ូលិស Yongsan នៅម៉ោងប្រហែល ៧:៤៥ យប់ ១៧ថ្ងៃ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបំពានច្បាប់ចរាចរណ៍ ដោយបើកបរម៉ូតូស្កូតឺអគ្គិសនី នៅក្រោមឥទ្ធិពលនៃជាតិអាល់កុលលើសកម្រិត។

យ៉ាងណា មុនចូលទៅខាងក្នុងប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ និងស្ថិតនៅពីមុខក្រុមអ្នកសារព័ត៌មានរាប់រយឈរចាំត្រៀបត្រា តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបាននិយាយដោយបន្ទាបក្បាលសុំទោសថា៖ «ជាដំបូង ខ្ញុំពិតជាសុំទោសដោយស្មោះ! ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយពេលនេះខ្ញុំបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រួមទាំងសាធារណជនខកចិត្តយ៉ាងខ្លាំងចំពោះរូបខ្ញុំ។
ភ្លាមៗបន្ទាប់ពីនិយាយសុំទោស សមាជិកក្រុម BTS បានប្រញាប់ដើរចូលទៅខាងក្នុងដោយមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានណាម្នាក់ឡើយ។ ការសាកសួរនេះ មានរយៈពេលប្រហែលបីម៉ោង ទើបគេឃើញ Suga ដើរចេញមកដោយមានរថយន្តចាំទទួលត្រលប់ទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសក៏ធ្លាប់បាននិយាយថា កំហាប់ជាតិអាល់កុលក្នុងឈាមរបស់ Suga នៅពេលនោះត្រូវបានវាស់នៅ ០.២២៧ ភាគរយ ដែលលើសពីកម្រិតនៃការលុបចោលអាជ្ញាបណ្ណធានាដែលមាន ០.០៨ ភាគរយ ឬខ្ពស់ជាងនេះ។ ប៉ុន្តែចំពោះព័តភ៌មានលម្អិតថា លោកនឹងត្រូវជាប់ទោសបបែបណា នាពេលនេះពុំទាន់មានការបញ្ចាក់ច្បាស់លាស់នូវឡើយទេ។
ដោយឡែក ផលិតកម្ម Big Hit Music ដែលជាភ្នាក់ងាររបស់ BTS បានរងការរិះគន់ ដោយសារបានហៅម៉ូតូស្កូតឺថា វាគ្រាន់តែជាយាន្តអគ្គិសនីប៉ុណ្ណោះ។ ដ្បិតថាបែបនេះក្ដី នៅក្រោមច្បាប់ ការបំពានលើការជិះម៉ូតូអគ្គិសនីត្រូវទទួលទោសទណ្ឌព្រហ្មទណ្ឌ ចំណែកយាន្តអគ្គិសនីធម្មតាអាចនឹងត្រូវដកចេញពីការពិន័យ។
សូមរម្លឹកដែរថា Suga បានបម្រើការជាភ្នាក់ងារសេវាសង្គម ដែលជាទម្រង់ជំនួសនៃការបម្រើយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែមីនាមកម៉្លេះ ហើយអាចនឹងបញ្ចប់កាព្វកិច្ចមួយនេះនៅខែមិថុនាឆ្នាំក្រោយ។ ក៏ប៉ុន្តែ កំឡុងពេលបំពេញការងារយោធា សមាជិក BTS រូបនេះ បែរជាបំពានច្បាប់បង្កគ្រោះថ្នាក់លើដងផ្លូវ ដោយសារតែរូបគេបានផឹកស្រវឹងជោគជាំក្នុងកម្រិតជាតិអាកុលខ្ពស់បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកសារព័ត៌មានរាប់រយនាក់ត្រូវខកជើង ក្រោយ Suga មិនបង្ហាញខ្លួនដូចការគ្រោងទុក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


