ជីវិតកម្សាន្ដ
ក្រុមច្បាប់ថា ការកាត់ទោសដំបូងលើតួលោកតាក្នុងរឿង «Squid Game» ធ្ងន់ធ្ងរពេកហើយ
តារាសម្តែង Oh Young Soo ឬទស្សនិកជនដឹងថាលោកតាបានដើរតួក្នុងរឿង”Squid Game”កាលពីវគ្គ១ ដែលពេលនេះកំពុងស្ថិតក្រោមការកាត់ក្តីពីបទបង្ខំនារីម្នាក់ ខណៈក្រុមអ្នកច្បាប់របស់លោកតាបានប្រកែកក្នុងអំឡុងពេលសវនាការលើកដំបូងថា ការកាត់ទោសពីសវនាគឺធ្ងន់ធ្ងរពេក។
កាលពីថ្ងៃទី២៩ ខែសីហា ក្នុងអំឡុងពេលសវនាការនៅសាលាឧទ្ធរណ៍ផ្នែកព្រហ្មទណ្ឌ ៦-១ របស់តុលាការស្រុក Suwon (ប្រធានចៅក្រម Shin Woo Jung, Yoo Jae Kwang, Kim Eun Jung) មេធាវីរបស់ Oh Young Soo បានដាក់សេចក្តីថ្លែងការណ៍មួយទៅកាន់តុលាការដោយលើកហេតុផលថា «ចុងចោទបានប្រឈមមុខនឹងការវិនិច្ឆ័យសង្គម រួមទាំងត្រូវបានដកចេញពីខ្សែភាពយន្តជាច្រើនជាលទ្ធផលនៃករណីនេះ” ដោយអះអាងថា ការកាត់ទោសដំបូងគឺធ្ងន់ធ្ងរពេកហើយ»។
បានពេលនោះ មេធាវីរបស់ Oh Young Soo បាននិយាយថា ពួកគេមិនទាន់សម្រេចចិត្តថា តើត្រូវហៅជនរងគ្រោះធ្វើជាសាក្សីឬអត់ទេ។ ប៉ុន្តែខាងតុលាការបានឆ្លើយតបវិញថា ពួកគេនឹងដំណើរការសវនាការសាក្សីក្នុងអំឡុងពេលវគ្គបន្ទាប់ ហើយសម្រេចចិត្តថាតើត្រូវកោះហៅជនរងគ្រោះធ្វើជាសាក្សីឬយ៉ាងណា ស្របពេលដែលមេធាវីជនរងគ្រោះ ក៏បានចូលរួមក្នុងសវនាការផងដែរ។
តារាសម្ដែង Oh Young Soo ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមការចោទប្រកាន់ពីបទបង្ខំនារីម្នាក់ពីរដង រួមទាំងការឱបនាងនៅលើផ្លូវដើរ និងថើបថ្ពាល់នៅមុខផ្ទះរបស់នាងក្នុងរដូវក្តៅឆ្នាំ ២០១៧ ខណៈពេលដែលនាងស្នាក់នៅក្នុងជនបទ។ នៅក្នុងខែមីនាឆ្នាំនេះ ការកាត់ក្តីលើកដំបូងបានរកឃើញថាគាត់មានទោស ហើយបានកាត់ទោសគាត់ឲ្យជាប់គុកប្រាំបីខែ និងព្យួររយៈពេលពីរឆ្នាំ។
អយ្យការដែលដំបូងបានស្នើសុំឲ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ បានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចនេះដោយផ្អែកលើការបន្ធូរបន្ថយទោស។ ទន្ទឹមនឹងនោះ ក្រុមមេធាវីរបស់ Oh Young Soo បានប្តឹងឧទ្ធរណ៍លើហេតុផលនៃកំហុសជាក់ស្តែង ការយល់ខុសផ្លូវច្បាប់ និងភាពធ្ងន់ធ្ងរនៃការកាត់ទោស។ សម័យប្រជុំតុលាការលើកក្រោយគ្រោងធ្វើនៅថ្ងៃទី២៩ ខែតុលា។
សូមបញ្ចាក់ដែរថា Oh Young Soo ទទួលបានភាពល្បីល្បាញនៅឆ្នាំ ២០២១ សម្រាប់តួនាទីរបស់គាត់ជា “Gganbu Grandpa” នៅក្នុងរឿងភាគដើមរបស់ Netflix Squid Game ដែលបានក្លាយជាតារាសម្តែងកូរ៉េដំបូងគេឈ្នះពានរង្វាន់តារាសម្តែងឆ្នើមផ្នែកទូរទស្សន៍នៅ Golden Globes ក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការកាត់ទោស ហើយត្រូវបានព្យួរទោសជាប់ពន្ធនាគារពីបទធ្វើបាបដោយបង្ខំ គាត់ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ KBS ក្នុងខែឧសភា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Samsung ពិចារណាដក Suga ក្រោយរឿងចម្រូងចម្រាសបើកបរស្រវឹង នៅតែអូសបន្លាយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


