ជីវិតកម្សាន្ដ
ផ្តើមពីកូនកសិករខ្វះខាត មានតែការតស៊ូជាទុន ខេមរ: សិរីមន្ត មានមោទនភាពនឹងជោគជ័យខ្លួនបច្ចុប្បន្ន
ផ្តើមពីកូនកសិករខ្វះខាត មានតែការតស៊ូជាទុន ខេមរ: សិរីមន្ត មានមោទនភាពនឹងជោគជ័យខ្លួនបច្ចុប្បន្នកំពូលតារាចម្រៀងងារជាឧកញ៉ា លោក ខេមរ: សិរីមន្ត បានបង្ហាញពីអារម្មណ៍មោទនភាពចំពោះខ្លួន ដែលខំប្រឹងតស៊ូចេញពីកូនកសិករខ្វះខាត មិនមានអ្វីគ្រប់គ្រាន់ រហូតក្លាយជាឧកញ៉ាមានលុយចាយពេញដៃ។

តាមរយៈសំណេរពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយនឹងរូបថតចាស់របស់លោក ១សន្លឹក ឧកញ៉ារូបនេះ បានរម្លឹកអតីតកាលតស៊ូរបស់ខ្លួនដោយរៀបរាប់ថា “ឃើញរូបនេះហើយស្រណោះខ្លួនផង មោទនភាពចំពោះខ្លួនឯងផង” ដោយបញ្ជាក់ទៀតថា ផ្តើមចេញពីកូនកសិករខ្វះខាត អាហារហូបចុកមិនគ្រប់គ្រាន់ មានតែសមត្ថភាពពីកំណើត ការតស៊ូ សុជីវធម៌ គុណធម៌ជាដើម ដែលសុទ្ធសឹងជាទុនមកដល់ពេលនេះ។ ទោះបីជោគជ័យ និងមានជីវិតល្អប្រសើរយ៉ាងណាក៏ដោយ ឧកញ៉ារូបនេះ បញ្ជាក់ដែរថា ខ្លួនក៏នៅតែខំប្រឹង ព្រោះជីវិតគឺជាការតស៊ូ។


ទន្ទឹមគ្នាដែលអាជីពសិល្ប: និងមុខជំនួញកាន់តែជោគជ័យ ហើយរីកដុះដាលខ្លាំងដែរនោះ កាលពីថ្មីៗកន្លងទៅឧកញ៉ា ខេមរ: សិរីមន្ត ក៏ធ្លាប់ប្រកាសទម្លាយតម្លៃខ្លួនក្នុងការឡើងឆាកតន្ត្រីច្រៀងត្រឹមតែ ៦បទប៉ុណ្ណោះ បានលុយរហូតខ្ទង់ម៉ឺនដុល្លារ។
គួររម្លឹកថា បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះបោះសំឡេងលើការងារសិល្បៈ តារាចម្រៀងរូបនេះ បានងាកមកចាប់ជំនួញលើវិស័យអចលនទ្រព្យ ដោយសាងសង់ជាផ្ទះ និងដីឡូតិ៍ នៅតំបន់មួយចំនួន ប្រកបដោយជោគជ័យលើជំនួញនេះ។ ផ្សារភ្ជាប់នឹងភាពជោគជ័យព្រមៗគ្នានេះ លោកក៏បានចូលរួមក្នុងកិច្ចការរួមចំណែកនឹងសង្គម តាមរយៈការជួយជាថវិកាកសាងសមិទ្ធផលនានា និងការងារមនុស្សធម៌ជាច្រើនទៀត។ តាមរយៈសកម្មភាពជួយដល់សង្គមជាតិខាងលើនេះ រូបលោកក៏ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


