ជីវិតកម្សាន្ដ
ក្នុងវ័យ ៧៣ ឆ្នាំ តារាចិន Liu Xiaoqing មានមិត្តប្រុស ៨ នាក់ និងប្តី ៤
ជីវិតស្នេហារបស់តារាសម្តែងចិនជើងចាស់ Liu Xiaoqing ត្រូវបានចាប់អារម្មណ៍សារជាថ្មីម្តងទៀតបើទោះជាគាត់មានឈានចូល៧៣ឆ្នាំក៏ដោយ។ ប៉ុន្តែសម្រាប់ជីវិតស្នេហារបស់គាត់បានរៀបការ៤លើករួចមកហើយ ដោយរៀបការលើកចុងក្រោយក្នុងឆ្នាំ២០១៣។
Xiaoqing បានចាប់ផ្តើមអាជីវកម្មលក់បន្តផ្ទាល់នៅឆ្នាំនេះ ហើយបានចូលរួមជាមួយក្រុមហ៊ុនរបស់តារាសម្តែង Zhang Yanyan ក្នុងនាមជាពិធីករ។ យ៉ាងណាក្នុងពេល Live ថ្មីៗនេះ Yanyan បានបង្ហើបថា មានគ្រូម្នាក់ក្នុងរង្វង់យើងដែលមានអាយុជាង ៧០ ឆ្នាំ ហើយនៅតែណាត់ជួបជាមួយមិត្តប្រុសប្រាំបីនាក់ គ្រប់គ្នាស្គាល់គាត់យ៉ាងច្បាស់បំផុត។

ដំណឹងនេះបានជំរុញឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមអ្នកលេងអ៊ីនធឺណិត ដោយមានអ្នកលេងអ៊ីនធឺណិតជាច្រើនបានសន្និដ្ឋានថា នាងសំដៅទៅលើ Xiaoqing ។ ក្រោយមក អ្នកខាងក្នុងបានលាតត្រដាងដល់ប្រព័ន្ធផ្សព្វផ្សាយថា គ្រូដ៏អស្ចារ្យម្នាក់នោះពិតជា Xiaoqing ហើយបុគ្គលិកជាច្រើនបានដឹងថា នាងមានមិត្តប្រុសច្រើនប្រាកដមែន។
យោងតាមរបាយការណ៍បានបញ្ចាក់ថា ដ្បិតថា Xiaoqing មានវ័យជ្រេមែនពិត ប៉ុន្តែនាងក៏ទើបតែលែងលះស្វាមីទី៤ ជាអ្នកជំនួញជនជាតិអាមេរិក-ចិន William Wang ហើយថាឥឡូវនេះនាងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាមូលហេតុដែលនាងចូលរួមក្នុងឧស្សាហកម្មការផ្សាយបន្តផ្ទាល់។
ទោះបីជាបែបនេះក្ដី Xiaoqing មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមអំពីការលែងលះ ឬជីវិតស្នេហារបស់នាងទេ។ ផ្ទុយទៅវិញនាងបែរជាយកពេលវេលាទៅធ្វើរឿងផ្សេង ឬក៏បង្ហាញចេតនាចង់មានស្នេហាជាថ្មីតែប៉ុណ្ណោះ។
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិច្រណែននឹង Xiaoqing ដោយមានមនុស្សជាច្រើននិយាយថា មិនដែលយឺតពេលទេក្នុងការរីករាយនឹងជីវិត ហើយថា នាងជាគំរូសម្រាប់ជំនាន់យើង។ ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិថា ចង់រស់នៅដូចនាង ខណៈម្នាក់ទៀតថា ខ្លួនអាចមានមិត្តប្រុសប្រាំបីនាក់ពេលដល់អាយុនោះ។
សូមជម្រាបជូនថា អាពាហ៍ពិពាហ៍ដំបូងរបស់នាងគឺជាមួយ Wang Li ដែលជាអ្នកលេងវីយូឡុងនៅក្នុងក្រុមល្ខោនអូប៉េរ៉ានៃនាយកដ្ឋាននយោបាយទូទៅនៃកងទ័ពរំដោះប្រជាជនក្នុងឆ្នាំ ១៩៧៦។ ពួកគេបានលែងលះគ្នាប្រាំមួយឆ្នាំក្រោយមក។ ស្វាមីទី ២ របស់នាងគឺតារាសម្តែង Chen Guojun ដែលនាងបានជួបនៅក្នុងឈុតនៃខ្សែភាពយន្ត ១៩៨១ Deep At Heart ។ ពួកគេបានចងចំណងនៅឆ្នាំ ១៩៨៦ ប៉ុន្តែបានបែកគ្នា ៣ ឆ្នាំក្រោយមក។ ក្រោយមក ក្នុងឆ្នាំ ២០០៣ នាងបានរៀបការជាមួយជំនួយការរបស់នាង A Feng ដែលនាងមានអាយុប្អូន ១០ ឆ្នាំតែបែកគ្នានៅឆ្នាំ ២០០៥។ ក្នុងឆ្នាំ ២០១៣ Xiaoqing បានភ្ជាប់ពាក្យជាមួយប្តីទីបួន William នៅក្នុងព្រះវិហារមួយនៅ San Francisco តែនៅតែបែកគ្នាដដែល។ យោងតាមរបាយការណ៍ថា ស្វាមីចុងក្រោយនេះគឺជាអ្នកគាំទ្រនាង ហើយបានអង្វរនាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាវប្រឡាក់ដោយញើសរបស់ លី ស៊ាវឡុង គ្រោងដាក់ដេញថ្លៃ ក្នុងតម្លៃជិត២ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


