ជីវិតកម្សាន្ដ
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
សម្រាប់ឱកាសពិសេសនិងថ្ងៃឈប់សម្រាប់ខាងមុខ តើលោកអ្នកមានគម្រោងការទៅដើរលេងនៅទីណា? ឬមានកន្លែងក្នុងចិត្តហើយឬនៅ? បើសិនជាមិនទាន់មានទេ យើងខ្ញុំសូមធ្វើការណែនាំឱ្យមកទស្សនាតំបន់ទេសចរណ៍នៅភូកេត ក្រៈប៊ី និងផាំងង៉ា ដែលជាខេត្តទាំងបីនៅភាគខាងត្បូងប្រទេសថៃ។ ជឿជាក់ថា អ្នកនិងមនុស្សជាទីស្រលាញ់នឹងទទួលបានបទពិសោធន៍ថ្មីៗល្អប្លែកនៅក្នុងទីតាំងដែលបានជម្រាបជូននេះជាក់ជាពុំខាន ដោយមានការផ្តល់ជូននូវអារម្មណ៍ស្រស់ស្រាយបំផុត។ លោកអ្នកអាចធ្វើការស្វែងរកគម្រោងដំណើរកម្សាន្តជាច្រើនបែប ទៅតាមចំណង់ចំណូលចិត្តនិងសមស្របសម្រាប់អ្នកដំណើរគ្រប់វ័យផងដែរ ព្រមទាំងសេវាកម្មល្អឥតខ្ចោះដែលមានតម្លៃសមរម្យស្របតាមស្តង់ដារពិភពលោក។
ខេត្តភូកេត ក្រៈប៊ី និងផាងង៉ា សុទ្ធតែស្ថិតនៅក្នុងតំបន់សមុទ្រអាន់ដាម៉ាន់។ តំបន់ទាំងនេះត្រូវបានគេស្គាល់ថា មានឆ្នេរខ្សាច់ម៉ដ្ឋខៃរួមជាមួយទឹកសមុទ្រថ្លាដូចកញ្ចក់ អ្នកដំណើរជាច្រើន ចាត់ទុកថាទីនេះជាឋានសួគ៌សម្រាប់ sea lover។
1. ភូកេត
ភូកេតប្រៀបដូចជាជម្រកសម្រាប់ឆ្នេរដ៏ស្រស់ស្អាតជាច្រើន រួមមាន ឆ្នេរសុរិន្ទ ឆ្នេរហ្វ្រីដម ឆ្នេរកាតាណយ ឆ្នេររ៉ាវៃ ឆ្នេរយ៉ានុយ និងឆ្នេរការ៉ុន សុទ្ធសឹងជាទីតាំងដែលមានឆ្នេរសមុទ្រស្រស់ស្អាត ខ្សាច់សម៉ដ្ឋ និងទឹកសមុទ្រខៀវថ្លា។ រីករាយជាមួយការសម្រាកសាកថ្មជីវិត ឬដើរលេងកម្សាន្តនៅលើឆ្នេរដ៏ស្រស់ស្អាតទាំងនេះ។ មិនតែប៉ុណ្ណោះ កោះដែលនៅជាប់នេះ ដូចជាកោះហៃ ដែលអ្នកធ្វើដំណើរអាចរីករាយជាមួយ សកម្មភាពជិះទូកកាយ៉ាក លេងទឹក លេងក្តាររអិល មុជទឹកមើលផ្កាថ្មឬមើលត្រីរាប់ពាន់ប្រភេទ ជិះជេតស្គី និងជិះបានានាបូត។ បន្ថែមពីនេះ ឆ្នេរ Mai Khao ជាទីតាំងដ៏ល្អបំផុតសម្រាប់ ថតរូបយន្តហោះចុះចតយ៉ាងស្រស់ស្អាត អាចមើលបានយ៉ាងច្បាស់ នៅពេលយន្តហោះ ហោះនៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត ជាមួយផ្ទៃមេឃខៀវស្រងាត់ ណែនាំជាពិសេសក្នុងអំឡុងពេលព្រឹកដល់ថ្ងៃត្រង់។
ទាំងនេះសុទ្ធសឹងតែជាទីតាំងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេង និងចូលចិត្តលេងកីឡាបែបប្រកួតប្រេជែង ដូច្នេះហើយ យើងក៏បានភ្ជាប់មកជាមួយជម្រើសសម្រាប់ភ្ញៀវដែលមានភាពក្លាហានពេញទំហឹង។ បទពិសោធន៍នៃការជិះខ្សែររ៉តឬ zipline គឺជាសកម្មភាពមួយដែលបងប្អូនមិនគួររំលងឡើយ។ ទីតាំងនេះត្រូវបានរៀបចំជាមួយទិដ្ឋភាពសម្រស់ធម្មជាតិពិតៗសឹងតែមិនគួរឲ្យជឿ។
មិនទាន់អស់នៅឡើយទេ យើងនៅមានជម្រើសជាច្រើនទៀតសម្រាប់អ្នក នៅឆ្នេរផាតង់ សម្រាប់បងប្អូនចូលចិត្តសម្រស់ពន្លឺភ្លើងក្នុងពេលរាត្រី។ លោកអ្នកប្រាកដជាចង់ចំណាលពេលពេញមួយយប់នៅទីនេះ ដែលផ្តល់កន្លែងដើរកម្សាន្តផ្សេងៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ផាប់ ផ្សារទំនើប និងសកម្មភាពផ្សេងៗជាច្រើនមុខទៀត។
ឡែមព្រណ្មមទេព ឡែមក្រៈថិង និងកន្លែងមើលទេសភាពម៉ាស៊ីនបង្កើតខ្យល់ គឺជាកន្លែងដ៏អស្ចារ្យមួយចំនួនទៀតដើម្បីទស្សនាថ្ងៃលិច។ នៅទីនោះផ្តល់នូវទេសភាពដ៏ធំទូលាយនៃមហាសមុទ្រជាមួយនឹងទូកទេសចរណ៍ដ៏ប្រណិតជាច្រើនដែលចតនៅកណ្តាលសមុទ្រ។ សម្រស់នៃពន្លឺព្រះអាទិត្យកំពុងរៀបលិច ពិតជាបានឆក់យកអារម្មណ៍អ្នកមើលថ្ងៃលិចឲ្យរសាត់អណ្តែតទៅតាមខ្លួន។
ទីតាំងដ៏ពេញនិយមបំផុតមួយដែលត្រូវទៅទស្សនានៅភូកេតគឺទីក្រុងចាស់ភូកេត ដែលជាអ្វីដែលអ្នកមិនគួររំលង។ អ្នកអាចទស្សនាអគារស្ថាបត្យកម្មស៊ីន-ប៉ុរទុកាល់ដ៏បុរាណ នៅជុំវិញ ទីក្រុងចាស់ភូកេត ដែលជាទីតាំងដ៏ស្រស់ស្អាតមួយសម្រាប់ការថតរូប និងរីករាយជាមួយភាពរស់រវើកនៃទីក្រុងនោះ។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រ ត្រូវបានណែនាំជាពិសេសក្នុងការទស្សនាវត្តឆាឡុង ជាប្រាសាទចាស់ដែលមានប្រវត្តិយូរអង្វែង។ ផ្ទះឈិនប្រជា, ស្ថាបត្យកម្មបុរាណស្ទីលSino-ព័រទុយហ្គាល់; និងសារមន្ទីរ ភូកេតថៃហួរ ដែលជាទីតាំងដែលចងក្រងប្រវត្តិសាស្ត្រទីក្រុងភូកេត។
ភូកេតក៏មានទីតាំងជាច្រើនដែលផ្តល់សេវាកម្មជាច្រើនកញ្ចប់សម្រាប់ជ្រើសរើស ដែលស្របតាមស្តង់ដារអន្តរជាតិ ប្រសិនបើអ្នកចាប់អារម្មណ៍លើផលិតផល Health & Wellness Tourism ។
អ្វីដែលកាន់តែពិសេសនោះ ផ្លូវចំណាស់សូយ រ៉ូម៉ានី ត្រូវបានគេស្គាល់ថាជាផ្លូវខ្យល់នៅភូកេត ខេត្តរមណីយដ្ឋាន កោះភាគខាងត្បូងប្រទេសថៃមួយនេះ ត្រូវបានចាត់ថ្នាក់លេខរៀងទី ១៩ នៅលើពិភពលោកដោយ Seasia ក្នុងបញ្ជី “ផ្លូវស្អាតបំផុតទាំង ២០ នៅលើពិភពលោក” ដោយ Seasia.Stats សម្រាប់ឆ្នាំ ២០២៣ ផងដែរ។ លើសពីនេះ ភូកេតត្រូវបានអង្គការយូណេស្កូដាក់ឈ្មោះថាជា “City of Gastronomy” នៅឆ្នាំ ២០១៥ ដែលធ្វើឱ្យវាក្លាយជាទីក្រុងដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលទទួលបានកិត្តិនាមនេះ។ នៅទីនោះក៏មានភោជនីយដ្ឋានជាច្រើនដែលមានអាហារឆ្ងាញ់ៗ ចាំស្វាគមន៏បម្រើភ្ញៀវទេសចរជានិច្ច។
2. ក្រៈប៊ី
ក្រៈប៊ី មានឆ្នេរដ៏គួរឲ្យចាប់អារម្មណ៏មួយចំនួន រួមមានកន្លែងមុជទឹកនៃកោះ ភីភី ឆ្នេរ អាងណាង និងឆ្នេរ រ៉ាត់ថារ៉ា ។
ទស្សនីយភាព ៣៦០ ដឺក្រេ ដែលផ្តល់នូវចំណុចទាក់ទាញនៃទេសភាពក្នុងកោះភីភី គឺជាទីតាំងដ៏សំខាន់បំផុត។ ក្រៅពី ជាកន្លែងពេញនិយម សម្រាប់ការឡើងភ្នំហើយ ឆ្នេររ៉ៃឡេន ត្រូវបានគេចាត់ទុកថា ជាទីតាំងដ៏ស្រស់ស្អាតបំផុតរបស់ ក្រៈប៊ី សម្រាប់មើលថ្ងៃលិច។ មួយវិញទៀត កោះ Hong កោះ Poda និងសមុទ្រដាច់ពីគ្នារបស់ ក្រៈប៊ី (UNSEEN) គឺជាទីតាំងគួរឱ្យកត់សម្គាល់មួយទៀត។ នៅទីនោះពេលដែលកម្រិតទឹកស្រក យើងអាចស្វែងរកផ្លូវឡើងភ្នំដែលនាំទៅដល់ឆ្នេរក្បែរៗនោះជាច្រើនទៀត ដែលបែកជាពីរផ្លូវ។
ជាមួយនឹងការដើរឡើងជណ្តើរ ១២៦០ កាំឆ្លងកាត់ព្រៃ វត្តថាំសឺរ (Tiger Cave Temple) គឺជាប្រាសាទមួយស្ថិតនៅលើកំពូលភ្នំ។ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏អស្ចារ្យនៃទីក្រុង ក្រៈប៊ី ជាមួយទិដ្ឋភាពនៃព្រះអាទិត្យរះ និងពពកទឹកសមុទ្រ បន្ថែមពីលើការបន់ស្រន់។
ក្រៈប៊ីក៏មានព្រៃឈើនៅតាមមាត់សមុទ្រ និងសម្រស់ធម្មជាតិចម្រុះ ដែលអនុញ្ញាតឲ្យអ្នកទេសចរបានស្រូបខ្យល់អាកាសបរិសុទ្ធ និងសម្រាកដើម្បីសាកថ្មជីវិតផងដែរ។ រីករាយក្នុងការទស្សនាព្រៃក្រាស់ទៃងទាំងសងខាង ជាមួយពណ៌បៃតងនៅខ្ពង់រាបខ្នប់ទឹកដោយការជិះទូកប៉ោងរយញពេលវែង ឬក៏ជិះទូកកាយ៉ាក់ Ao Tha lane។
ទឹកធ្លាក់រ៉ន់ក្លង់តម (Hot Spring afterfall) ត្រូវបានបង្កើតឡើងដោយប្រភពទឹកក្តៅធម្មជាតិពិតៗដែលមានសីតុណ្ហភាពរហូតដល់ ៤២ អង្សារសេ។ ទីតាំងដ៏ពិសេសនេះ ចាត់ទុកថាជាកន្លែងទឹកធ្លាក់ធម្មជាតិដ៏ក្តៅបំផុតមួយរបស់ពិភពលោក ដែលត្រូវបានរកឃើញទាំងនៅក្នុងប្រទេសថៃ និងសាធារណរដ្ឋឆេកសម្បូរទៅដោយ សារជាតិរ៉ែធម្មជាតិ ដែលមានគុណប្រយោជន៍សម្រាប់សុខភាព។ ទឹកធ្លាក់នេះផ្តល់នូវបទពិសោធន៍ងូតទឹកក្តៅបែបឯកជន ក៏ដូចជាសេវាកម្មសុខភាពផ្សេងៗទៀត ដូចជាការម៉ាស្សាថៃ ដើម្បីព្យាបាល និងជំនួយសុខភាព ។
3. ផាងង៉ា
រួមជាមួយនឹងឆ្នេរដ៏គួរឱ្យចាប់អារម្មណ៍នេះ ផាងង៉ាគឺជាទីជម្រករបស់កោះយ៉ាវ កោះខៃ កោះភា និងឧទ្យានជាតិបណ្តុំកោះមូត្យស៊ីមេឡាន់ន៍- ឆ្នេរសុរិន ដែលជាឋានសួគ៌របស់អ្នកមុជទឹក។
ក្រៅពីឆ្នេរដ៏ស្រស់ស្អាត ផាងង៉ា ផ្តល់នូវសកម្មភាពជាច្រើនសម្រាប់ដំណើរផ្សងព្រេងរបស់អ្នក។ ធ្វើដំណើរកម្សាន្តតាមទូកកាយ៉ាក់ក្នុងរូងភ្នំទៅកាន់កោះអាថ៌កំបាំង និងតាមកោះនានា ឬទៅ ជ្រមុជទឹកមើលទេសភាពទឹកថ្លាឈ្វេ។ ការឡើងភ្នំ ការជិះទូកកាយ៉ាក និងការជិះស្គីលើទឹកគឺស្ថិតក្នុងចំណោមកីឡាសំណព្វចិត្ត សម្រាប់អ្នកដែលស្វែងរកអារម្មណ៏រំភើប។
ទស្សនីយភាព សាមិត ណាងស៊ីគឺជាកន្លែង check-in ដ៏ល្បីមួយដែលមានទេសភាពថ្ងៃរះ និងថ្ងៃលិច ដែលមិនអាចកាត់ថ្លៃបាន ក៏ដូចជាពន្លឺពេលរាត្រីផងដែរ។ ទេសភាពដ៏ស្រស់ស្អាតនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរួមមកនូវជម្រើសអាហារ កន្លែងស្នាក់នៅ និងហាងកាហ្វេ ដែលធ្វើឱ្យវាក្លាយជាបទពិសោធន៍ដ៏សម្បូរបែប និងរីករាយសម្រាប់ភ្ញៀវទេសចរ។
អ្នកអាចដើរលេងកម្សាន្តជុំវិញ ទីក្រុងចាស់តាក់កួរប៉ា ផ្ទះ អគារ និងអគារស្ថាបត្យកម្មព័រទុកាល់បុរាណផ្សេងទៀត។
ប្រសិនបើអ្នកមានអារម្មណ៏ថាបានឃើញផ្ទៃសមុទ្រគ្រប់គ្រាន់ហើយ អ្នកក៏អាចសាកល្បងអ្វីថ្មីៗ ដោយការជិះទូកនៅ Komol’s Corner ដែលមានលក្ខណះការដោលឬស្សីនៅតាមបណ្តោយទន្លេថាមរកត ដែលអ្នកអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជនក្នុងតំបន់នោះ។ ភ្ញៀវទេសចរនឹងសម្គាល់ឃើញទឹកថ្លាឈ្វេងពណ៌បៃតងនៃព្រៃជុំវិញ ជាកញ្ចក់ឆ្លុះទៅកាន់ផ្ទៃទឹកដែលធ្វើឲ្យទឹកមានពណ៌បៃតងដូចជាមរកតក។
ភ្ញៀវទេសចរណ៍អាចធ្វើដំណើរបានកាន់តែងាយស្រួលជាងមុន ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្នុងខេត្តសៀមរាប បាត់ដំបង និងភ្នំពេញ ដែលមានបំណងចង់ទៅទស្សនាគោលដៅផ្សេងៗដែលយើងបានជម្រាបជូនខាងលើ នៅភូកេត ផាងង៉ា និងក្រប៊ី។ ក្រុមហ៊ុន AirAsia នឹងផ្តល់ការហោះហើរត្រង់ចំនួនបីជើង ក្នុងមួយសប្តាហ៍ ហោះហើរពីខេត្តសៀមរាប ទៅកាន់ភូកេត ដែលចាប់ផ្តើមនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤។
ដោយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ឬឡានក្រុង ភ្ញៀវទេសចរអាចធ្វើដំណើរពី ភូកេត ទៅ ក្រៈប៊ី ក្នុងរយៈពេលប្រហែល ២ ម៉ោង និង ផាងង៉ា ក្នុងរយៈពេលប្រហែល ៣ ម៉ោង។ ជាមួយនឹងការធ្វើដំណើរតាមដងផ្លូវ ភ្ញៀវទេសចរនឹងទាក់ចិត្តជាមួយទេសភាព និងលក្ខណៈពិសេសប្លែកៗនៃខេត្តនីមួយៗនៃខេត្តទាំងបីនេះ។
ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមទាក់ទងនឹងវិស័យទេសចរណ៍ក្នុងប្រទេសថៃ ជាពិសេសនៅក្នុងខេត្តទាំងបីដែលបានរៀបរាប់ខាងលើ សូមទំនាក់ទំនងមកកាន់យើងខ្ញុំជាមួយព័ត៌មានខាងក្រោម។ សម្រាកដើម្បីបំពេញថាមពលដោយជិតស្និទ្ធនឹងធម្មជាតិសម្បូរបែប។
https://www.tourismthailand.org/home
Fanpage: Amazing Thailand in Cambodia (https://www.facebook.com/Amazingthailandincambodia)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់កម្ពុជា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានបោះបង្គោលព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លោក គីម កាត់ទោសប្រហារជីវិតមន្ត្រី៣០នាក់ ព្រោះទឹកជំនន់នៅកូរ៉េខាងជើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សាលារៀនគ្រូយើង បើកបវេសនកាល ២០២៤-២០២៥ ដោយនាំយកកម្មវិធីសិក្សាថ្មីៗជាច្រើន